ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh អញ្ជើញចូលរួមពិធីចេញដំណើរនៃយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៩

(VOVWORLD) -  នាព្រឹកថ្ងៃទី ២ ខែ មិថុនា នៅខេត្ត Bac Kan ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីចេញដំណើរនៃយុទ្ធ នាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៩។

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៩ រួមមានកម្មវិធី “ជួយបន្តកម្លាំងចិត្តក្នុងរដូវកាលប្រឡង” និងយុទ្ធនាការចំនួន៤: គឺ “រដូវក្តៅបៃតង” “ផ្កាក្ងោកក្រហម” “វិស្សមកាលពណ៌ផ្កាឈូក” និងការ “ចេញដំណើរទ័ពបៃតង” ជាដើម។ សកម្មភាពនៃយុទ្ធនាការឆ្នាំនេះ ផ្តោតលើខ្លឹមសារនៃការចូលរួមក្នុងការកសាងជនបទថ្មី ការណែនាំបច្ចេកទេស ការផ្ទេរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការឧបត្ថម្ភប្រាក់កម្ចី ការសាងសង់គំរូសេដ្ឋកិច្ចសម្រាប់យុវវ័យជនបទជាដើម។

នាព្រឹកថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីលោក  Truong Hoa Binh បានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត Na Tu ឃុំ Cam Giang ស្រុក Bach Thong  និងចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្ទះវប្បធម៌ Tong Mu ឃុំ Duong Phong ស្រុក Bach Thong ខេត្ត Bac Kan  ផងដែរ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ