ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេហ្ស៊ីប

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែធ្នូនៅទីស្តីការក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប លោក Mahmoud Hasan Nayel ។ 
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេហ្ស៊ីប - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត Mahmoud Hasan Nayel

ក្នុងជំនួបនេះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស លោក  Pham Binh Minh បានសម្តែងក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាម និង អេហ្ស៊ីប។ ពោលគឺ ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិ ការ ពហុភាគីនិងអង្គការអន្តរជាតិនានា។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានរំពឹងថា លោកឯកអគ្គរដ្ឋទូតនឹងចូលរួមយ៉ាងសកម្ម ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនិងស្ថាប័ននានារបស់វៀតណាម ក្នុងការអនុវត្តរាល់លទ្ធផលនៃដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរនៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ដូចជា បង្កើនការផ្លាស់ប្តូរប្រតិភូ ការអនុវត្ដកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើពាណិជ្ជកម្មអង្ករ ប្រេងសាំង ដឹកជញ្ជូនវប្បធម៌និងទីផ្សារមូលបត្រជាដើម។

ឯកអគ្គរដ្ឋទូត Mahmoud Hasan Nayel បានស្នើអោយប្រទេសទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើកកម្ពស់ទំនាក់ទំនងការទូតរដ្ឋនិងការទូតសភា ក៏ដូចជាការទូតប្រជាជន តាមនោះ បង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ