ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរីទៅបំពេញទស្សន កិច្ចនៅទីក្រុង ហ្វេ

(VOVWORLD) - បន្តដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី២៣ ខែមីនា ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរីលោក Teo Chee Hean បានបំពេញទស្សនកិច្ចនៅខេត្ត Thua Thien Hue ភាគកណ្ដាលវៀត ណាម។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរីទៅបំពេញទស្សន កិច្ចនៅទីក្រុង ហ្វេ - ảnh 1លេខាគណៈកម្មាធិការបក្ស ខេត្ត Thua Thien Hue លោក Le Truong Luu (ខាងស្ដាំ) ប្រគល់អំណោយអនុស្សាវរីយ៍ជូន ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរីលោក Teo Chee Hean (រូបថត៖ VOV)

  នៅក្នុងជំនួបជាមួយលោក Teo Chee Hean លេខាគណៈកម្មាធិការបក្ស ខេត្ត Thua Thien Hue លោក Le Truong Luu បានអោយដឹងថា នាបច្ចុប្បន្នខេត្ត Thua Thien Hue មានគម្រោង វិនិយោគចំនួន៤របស់វិនិយោគិនសឹង្ហបុរី ហេតុនេះ ហើយខេត្តមានគោលបំណងថា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួល សន្តិសុខជាតិសឹង្ហបុរីនឹងបន្តយកចិត្តទុកដាក់ ឧទ្ទេសនាមអោយធុរកិច្ចជនសឹង្ហបុរីមក ស្រាវជ្រាវ ស្វែករកកាលានុវត្តភាពបោះទុនចូលមកខេត្ត ព្រមទាំងបង្កើនកិច្ចសហ ប្រតិបតិ្តការលើវិស័យបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស សហ ការគ្នាផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍ ក៏ដូចជាកសាងនិងអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ផងដែរ។

        ចំណែកឯឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរី លោក Teo Chee Hean បានសម្ដែងនូវក្ដីសោមនស្សរីករាយពេលដែលមកដល់ ហ្វេ ជាលើកដំបូង ព្រមទាំងចាត់ទុកថា ហ្វេ ជាតំបន់ដែលមានកេរដំណែលប្រវត្តិ សាស្ត្រនិងវប្បធម៌ជាច្រើនគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរអន្តរជាតិ ក្នុង នោះរួមមានភ្ញៀវសឹង្ហបុរី។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសន្យាថា នឹងបន្តឧទ្ទេស នាមអោយសហគ្រាសនិងក្រុមហ៊ុនធំៗរបស់សឹង្ហបុរីមកស្វែងយល់និងបណ្ដាក់ ទុននៅខេត្ត Thua Thien Hue៕

ប្រតិកម្មទៅវិញ

ផ្សេងៗ