ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក

(VOVWORLD) -ចិនបានបញ្ជាក់ថា ប្រធានក្រុមចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់ចិន និងជា ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He និងចូលរួមជុំចរចានៅអាមេរិក ក្រោយឱកាសបុណ្យជាតិចិន។
ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក - ảnh 1 ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He (រូបថត៖ VOV)

នាថ្ងៃទី ២៩ខែកញ្ញា នៅទីក្រុងប៉េកាំង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៃផ្នែកពាណិជ្ជកម្មចិនក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាបុណ្យជាតិ លោក Wang Shouwen អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានតំណាងចរចាពាណិជ្ជ កម្មអន្តរជាតិរបស់ចិន បានឲ្យដឹងថា ក្រោយបុណ្យជាតិ រយៈពេល ១ សប្ដាហ៍នោះ ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He និងដឹកនាំក្រុមចារចានៃប្រទេសនេះទៅកាន់អាមេរិក ដើម្បីចូលរួមជុំចរចាពាណិជ្ជកម្មលើកទី ១៣ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងពិចារណអំពីការព្រួយបារម្ភរបស់គ្នាទៅវិញទៅមក ដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិគ្រោះយោបល់ និងរកដំណោះស្រាយ ដែលមានផលប្រយោជន៍ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ