ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ ការអភិវឌ្ឍបណ្ដាញចល័ត 5G មានអត្ថន័យសំខាន់ ចំពោះអាស៊ាន

(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានអះអាងថា ប្រទេសអាស៊ានជានិច្ចកាលស្រុះចិត្តគំនិតគ្នាដើម្បីកសាងសហ គមន៍ រួមចំណែកទៅក្នុងសន្តិភាពនិងវិបុលភាពនៃពិភពលោកទាំងមូល។
ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ ការអភិវឌ្ឍបណ្ដាញចល័ត 5G មានអត្ថន័យសំខាន់ ចំពោះអាស៊ាន - ảnh 1 ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

  នាថ្ងៃទី២២ ខែមីនា នៅរដ្ឋធានីហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ វៀតណាមបានរៀបចំកិច្ចប្រជុំអាស៊ានស្ដីពីការអភិវឌ្ឍបណ្ដាញព័ត៌មានចល័ត ជំនាន់ទី៥ (5G)។ កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងអន្តរជាតិដែលជារដ្ឋ មន្ត្រី ថ្នាក់ដឹកនាំស្ថាប័នគ្រប់គ្រងទូរគមនាគមន៍នៃប្រទេសអាស៊ាននិងប្រទេស ដៃគូផ្សេងៗ តំណាងអង្គការឯកទេសអន្តរជាតិ ថ្នាក់ដឹកនាំក្រុមហ៊ុនជួរមុខផ្នែក ផលិត ធ្វើអាជីវកម្មសេវាកម្មទូរគមនាគមន៍នៅក្នុងនិងក្រៅប្រទេស។

        ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានអះអាងថា ប្រទេសអាស៊ានជានិច្ចកាលស្រុះចិត្តគំនិតគ្នាដើម្បីកសាងសហ គមន៍ រួមចំណែកទៅក្នុងសន្តិភាពនិងវិបុលភាពនៃពិភពលោកទាំងមូល។ ការ អភិវឌ្ឍបណ្ដាញព័ត៌មានចល័ត 5G មិនត្រឹមតែជាបញ្ហាវិទ្យាសាស្ត្របច្ចេកវិទ្យា ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍរបស់វៀតណាមនិង ប្រទេសអាស៊ានដទៃ ទៀតផង។ ការអភិវឌ្ឍបណ្ដាញ 5G គឺពាក់ព័ន្ធដល់ការ ផ្លាស់ប្ដូរវិធីសាស្ត្រផលិតកម្មរបស់ពិភពលោក រួមជាមួយការរីកចម្រើនយ៉ាងខ្លាំង ក្លានៃបច្ចេកវិទ្យាកុំព្យូទ័រនិងប្រាជ្ញាសិប្បនិម្មិត។ លោក Vu Duc Dam បានលើកសំណើថា៖

        “នាគ្រាដំបូង ការអនុវត្តបច្ចេកវិទ្យាថ្មីពិតជាជួបការលំបាកយ៉ាងខ្លាំង ណាស់។ ការលំបាកមិនត្រឹមតែចំពោះអ្នកផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ ប៉ុណ្ណោះទេ ថែមទាំងចំពោះអ្នកប្រើប្រាស់ទៀត ផង។ ប៉ុន្តែគុណសម្បត្តិគឺ 5G នឹង ជួយអោយយើងធ្វើការយ៉ាងរហ័សជាង ហើយច្នៃប្រឌិតយ៉ាងល្អជាង។ វានឹង ជួយអោយយើងមានកាលានុវត្តភាពដើម្បីអាចអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយឈរលើនវានុវត្តភាពរបស់ខ្លួន”។

        លោកឧបនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាមានមុខចំនួន២។ ដោយហេតុនេះ ក្នុងដំណើរការអភិវឌ្ឍ មួយម្យ៉ាងចាំបាច់ត្រូវជំរុញនវានុវត្តភាព ហើយម្យ៉ាងវិញទៀត ចាំបាច់ត្រូវជំនះពុះពារលើផលប៉ះពាល់អវិជ្ជមាន ដែលក្នុង នោះមានបញ្ហាសុវត្ថិភាព សន្តិសុខព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ