ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue ស្នើឲ្យ Lotte យកចិត្តទុក ដាក់លើការចែកចាយផលិតផល OCOP

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធាននិងជាអគ្គ នាយកក្រុមហ៊ុនហិរញ្ញវត្ថុ Lotte Card ចំណុះសម្ព័ន្ធក្រុមហ៊ុន Lotte ប្រទេសកូរ៉េ ខាងត្បូង លោក Kim Chang Kwon ។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue ស្នើឲ្យ Lotte យកចិត្តទុក ដាក់លើការចែកចាយផលិតផល OCOP - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយលោក Kim Chang Kwon ប្រធាននិងជាអគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុ Lotte Card ចំណុះសម្ព័ន្ធក្រុមហ៊ុន Lotte ប្រទេសកូរ៉េខាងត្បូង 

ថ្លែងមតិក្នុងជំនួបនេះ លោក Vuong Dinh Hue បានឱ្យដឹងថា  Lotte ជាសម្ព័ន្ធក្រុមហ៊ុនមួយនៃប្រទេសកូរ៉េខាងត្បូង ដែល មានចំនួនក្រុមហ៊ុនកូនធំបំផុតនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមគាំទ្រក្រុម ហ៊ុន Lotte អភិវឌ្ឍអាជីវកម្ម មុខរបរ និងវិស័យដែលជាប្រៀបខ្លាំងរបស់ក្រុមហ៊ុន ក្នុងនោះបន្តពង្រីកការវិនិយោគលើហិរញ្ញវត្ថុសំរាប់ការទូទាត់។ លោក Vuong Dinh Hue ក៏បានអះអាងថារដ្ឋាភិបាលវៀតណាម មានចំណាប់អារម្មណ៍យ៉ាង ខ្លាំង ចំពោះការអភិវឌ្ឍន៍ហិរញ្ញវត្ថុសំរាប់ការទូទាត់របស់អតិថិជន តាមរយៈ ការអនុវត្តបច្ចេកវិជ្ជា (Fintech Mobile Payment) ដែលរួមចំណែកអភិវឌ្ឍន៍ការ ទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់។ជាពិសេស យកចិត្តទុកដាក់លើការ ចែកចាយផលិតផល OCOP ដែលជាមុខទំនិញប្រចាំតំបន់ពិសេសមាន គុណភាពខ្ពស់ និងមានសុវត្ថិភាពអនាម័យចំណីអាហារនៃតំបន់មូលដ្ឋាននានា នៅវៀតណាមមកចូលក្នុងខ្សែសង្វាក់ចែកចាយរបស់ក្រុមហ៊ុនផងដែរ។

រីឯខ្លួនវិញ ប្រធាន Lotte Card បានបង្ហាញពីបទពិសោធន៍ដ៏យូរឆ្នាំក្នុងវិស័យ ហិរញ្ញវត្ថុនិងឥណទាន ហើយ Lotte Card មានគោលបំណងចង់ឲ្យ រួមវិភាគទាន បទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍរបស់វៀតណាមដែលពាក់ព័ន្ធនឹងការទូទាត់តាមរយៈកាត ទូរស័ព្ទជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ