ឧបនាយករដ្ឋមន្រ្តីវៀតណាមVuDucDamបំពេញការងារនៅខេត្តKhanhHoa

(VOVworld) - នាថ្ងៃទី១៨ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ដែល
ដឹកនាំគណៈប្រតិភូរដ្ឋាភិបាល បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការ
ប្រជាជននៅខេត្ត Khanh Hoa អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងរយៈពេល៦
ខែដើមឆ្នាំ២០១៤។ថ្លែងមតិនៅទីនេះ លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះការ
ខំប្រឹងប្រែងរបស់ខេត្ត ក្នុងការអនុវត្តបណ្ដាភារកិច្ចសេដ្ឋកិច្ចសង្គម។

ឧបនាយករដ្ឋមន្រ្តីវៀតណាមVuDucDamបំពេញការងារនៅខេត្តKhanhHoa - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងមតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa


លោក Vu Duc Dam បានស្នើរថា ចំពោះវិស័យសុខាភិបាល ខេត្តត្រូវមានយន្តការ គោល
នយោបាយដើម្បីជួយឧបត្ថម្ភមន្ទីពេទ្យឯកជនទាក់ទាញការវិនិយោគក៏ដូចជាកម្មា
ភិបាលសុខាភិបាលពូកែដើម្បីថែទាំសុខភាពសំរាប់ប្រជាជន។លោកក៏បានស្នើរឲ្យ
ខេត្ត បង្កើនកិច្ចសហប្រតិបតិ្តការជាមួយសកលវិទ្យាល័យដ៏ល្បីល្បញលើពិភពលោក ក្នុងការបណ្ដុះបណ្ដាលប្រភាពធនធានមនុស្សមានគុណភាពល្អក្នុងវិស័យទេសចរណ៍
ល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ