ឧបនាយករដ្ឋមន្រ្តីវៀតណាមចុះត្រួតពិនិត្យនិងបញ្ជាណែនាំការងារ ប្រឆាំងគ្រោះរាំងស្ងួត



ឧបនាយករដ្ឋមន្រ្តីវៀតណាមចុះត្រួតពិនិត្យនិងបញ្ជាណែនាំការងារ ប្រឆាំងគ្រោះរាំងស្ងួត - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមចុះត្រួតពិនិត្យនិងបញ្ជាណែនាំការងារ ប្រឆាំងគ្រោះរាំងស្ងួត
(Image: VOV)

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Quang Tri ភាគកណ្ដាល
វៀតណាម នាព្រឹកថ្ងៃទី១៦ មិថុនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang
Trung Hai និងក្រុមការងាររដ្ឋាភិបាល បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
Quang Tri អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការងារប្រឆាំងគ្រោះរាំង
ស្ងួត។ថ្លែងមតិនៅទីនេះ លោក Hoang Trung Hai បានសំណូមពរឲ្យខេត្ត ត្រូវ
មានវិធានការប្រើប្រាស់ទឹកដោយសន្សំសំរេច កសាងផែនការផ្ទេរប្ដូររចនាសម្ព័ន្ធ
ដំណាំ បំពេញបន្ថែមប្រភពផ្គត់ផ្គង់ទឹកសាបសំរាប់ប្រជាជន ផ្ដល់អាទិភាពទៅ
លើប្រភពទឹកបម្រើជីវភាពប្រចាំថ្ងៃ អនុវត្តល្អការងារសុខុមាលភាពសង្គមនៅ
តំបន់លំបាកនានា។លោកក៏បានឲ្យដឹងថែមទៀតថា រដ្ឋាភិបាលនឹងត្រួតពិនិត្យ
រាល់សំណើររបស់ខេត្ត ស្ដីពីការជួយឧបត្ថម្ភលើកកំរិតសំណង់ធារាសាស្ត្រនានា
លើភូមិភាគខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ