ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និងអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Amjad Hussain B.Sial​ (រូបថត៖Vietnamplus)

(VOVworld) - នៅជំនួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Amjad
 Hussain B.Sial នារសៀលថ្ងៃទី១៩ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន វាយតំលៃខ្ពស់ចំ
ពោះលទ្ធផលវិជ្ជមានដែលភាគីទាំងពីរទទួលបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់
នយោបាយ ជាពិសេសគឺការដែលភាគីទាំងពីរបាននាំចេញវិធាន ការថ្មីជាច្រើន
ដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការលើច្រើនវិស័យក៏ដូចជា ទទួលបានការ
យល់ដឹងរួមអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
លោក Pham Binh Minh មានគោលបំណងថា ភាគីទាំងពីរនឹងបន្ត សហប្រតិបតិ្តការ
នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើងខ្ពស់ជាងកំរិត៥០០លានដុល្លាអាមេរិក
នាបច្ចុប្បន្ន។
រីឯអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Amjad Hussain B.Sial បានអះអាងជាថ្មី
ម្ដងទៀតថា ប៉ាគីស្ថានមានគោលបំណងប្រទេសទាំងពីរបន្តសហការយ៉ាងស្អិត
រមួតនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិការតំបន់និងអន្តរជាតិ ក៏ដូចជារួមវិភាគ
ទានក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៅទ្វីប
អាស៊ីផងដែរ។

នាព្រឹកថ្ងៃដដែល ដោយអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសទាំងពីរ
វៀតណាមនិងប៉ាគីស្ថាន អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai
Trung និងសមភាគីប៉ាគីស្ថានលោក Amjad Hussain B.Sial បានធ្វើសហអធិបតី
កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទីមួយនៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ