ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung កាត់ខ្សែបូដាក់ឲ្យដំណើរការ ផ្លូវហាយវែ Da Nang – Quang Ngai

(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែកញ្ញា នៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញកាត់ខ្សែបូ នៅពិធីដាក់ឲ្យដំណើរការផ្លូវហាយវែ Da Nang – Quang Ngai។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung កាត់ខ្សែបូដាក់ឲ្យដំណើរការ ផ្លូវហាយវែ Da Nang – Quang Ngai  - ảnh 1 (រូបថត៖ dantri)


ខ្សែផ្លូវនេះមាន ប្រវែងសរុបប្រមាណជាង១៣៩គ.ម និងទុនវិនិយោគជាង៣៤,៥លានលាន ដុង។ ខ្សែផ្លូវនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុង Da Nang ទៅកាន់ ខេត្ត Quang Ngai ចុះនៅត្រឹមជាង១ម៉ោងប៉ុណ្ណោះ។

        ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានវាយ តំលៃថា ខ្សែផ្លូវហាយវែ Da Nang – Quang Ngai ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដ៏សំខាន់ដែលជំរុញការអភិវឌ្ឍនៃមណ្ឌលសេដ្ឋកិច្ចស្នូលៗភាគ កណ្ដាលប្រទេស។ គម្រោងការណ៍នេះនឹងជំរុញការតភ្ជាប់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិសម្រាប់ប្រទេសជាតិទាំងមូលនិយាយរួមនិងខេត្ត ក្រុងទាំង៣ដែលមានខ្សែផ្លូវឆ្លងកាត់និយាយដោយឡែក។ ទន្ទឹមនឹងនោះ ខ្សែផ្លូវ ក៏រួមចំណែកតភ្ជាប់ខ្សែដឹកជញ្ជូនអន្តរជាតិនៃត្រីកោណសេដ្ឋកិច្ចរវាងកម្ពុជា ឡាវ និងវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ