ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បំពេញទស្សនកិច្ចការងារ នៅខេត្ត Quang Tri

(VOVWORLD) - នាថ្ងៃទី២០ ខែមករា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri ភាគ កណ្ដាលវៀតណាមអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងកិច្ចការបង្ការប្រឆាំងការរត់ ពន្ធនិងការលួចបន្លំពាណិជ្ជកម្ម។

លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ខេត្ត Quang Tri ចាំបាច់ត្រូវបន្ត អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋ មន្រ្តីរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការបង្ការប្រឆាំងការ រត់ពន្ធ ការលួចបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ ដោយចាត់ទុកនេះជាភារកិច្ច នយោបាយដ៏សំខាន់ផងដែរ។

        នាថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តីបានចុះត្រួតពិនិត្យកិច្ចការបង្ការ ប្រឆាំងការរត់ពន្ធ ការលួចបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយនៅច្រកទ្វារ ព្រំដែនអន្តរជាតិ Lao Bao ព្រមទាំងទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះ គ្រួសារគោលនយោបាយ គ្រួសារក្រីក្រមួយចំនួននៅស្រុក Dakrong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ