ឧបនាយករដ្ឋមន្រ្តីវៀតណាម​លោក​ Vu Duc Dam អញ្ជើញចុះត្រួតពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រតិបត្តិតាមអ៊ិនធឺណិតក្នុងការជួយឧបត្ថម្ភព្យាបាលជំងឺ Covid -19

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអញ្ជើញចុះត្រួតពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រតិបត្តិតាមអ៊ិនធឺរ ណិត សម្រាប់ការជួយឧបត្ថម្ភ ជំនាញវិជ្ជាជីវៈ ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺ Covid -19 នៅរដ្ឋធានីហាណូយ។
ឧបនាយករដ្ឋមន្រ្តីវៀតណាម​លោក​ Vu Duc Dam អញ្ជើញចុះត្រួតពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រតិបត្តិតាមអ៊ិនធឺណិតក្នុងការជួយឧបត្ថម្ភព្យាបាលជំងឺ Covid -19 - ảnh 1

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិ ការជាតិទទួលបន្ទុកការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid -19 បានអញ្ជើញចុះត្រួតពិនិត្យមជ្ឈ មណ្ឌលគ្រប់គ្រងនិងប្រតិបត្តិ តាម អ៊ិនធឺរណិត សម្រាប់ការជួយឧបត្ថម្ភ ជំនាញវិជ្ជាជីវៈ ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺ Covid -19 នៅនាយកដ្ឋានពិនិត្យនិងព្យាបាល នៃក្រសួងសុខាភិបាលនៅរដ្ឋធានីហាណូយ។ នៅទីនេះ លោក Vu Duc Dam បានបញ្ជាដឹកនាំនិងគ្រប់គ្រងការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid -19  នៅមន្ទីរពេទ្យត្រូពិកមជ្ឈិម - សាខាទី២ ដែលជាកន្លែងកំពុងព្យាបាលអ្នកជំងឺមានលទ្ធផលវិជ្ជមានជំងឺ Covid-19 ចំនួន ៩ នាក់ក្នុងនោះមានអ្នកជម្ងឺនៅទីក្រុងហាណូយចំនួន ៥ នាក់ និងអ្នកជំងឺ ៤ នាក់ទៀតមកពីខេត្តQuang Ninh។

នាបច្ចុប្បន្ន សុខភាពរបស់អ្នកជម្ងឺមានស្ថេរភាពមិនក្តៅទៀតឡើយ។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យមន្ទីរពេទ្យត្រូពិកមជ្ឈិម ត្រូវត្រួតពិនិត្យនិងតាមដានសុខភាពអ្នកជំងឺឱ្យបានដិតដល់ ដើម្បីកុំអោយឆ្លងរាលដាលនៅក្នុងមន្ទីរពេទ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ