ឧបនាយរដ្ឋមន្រ្តី Hoang Trung Hai ធ្វើជាអធិបតីកិច្ចប្រជុំOnlineបង្ការទប់ទល់នឹងខ្យល់ព្យុះរ៉ាម៉ាន់សាន់

ឧបនាយរដ្ឋមន្រ្តី Hoang Trung Hai ធ្វើជាអធិបតីកិច្ចប្រជុំOnlineបង្ការទប់ទល់នឹងខ្យល់ព្យុះរ៉ាម៉ាន់សាន់ - ảnh 1
ឧបនាយរដ្ឋមន្រ្តីលោក Hoang Trung Hai ធ្វើជាអធិបតីកិច្ចប្រជុំ
Online សំដៅបង្ការទប់ទល់នឹងខ្យល់ព្យុះ Ramasun
(រូបថតៈ vov.vn)


(VOVworld)-តាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមមជ្ឈឹមឲ្យដឹងថា នាវេលាម៉ោង
១៦ថ្ងៃទី១៧កក្កដា ខ្យល់ព្យុះនៅចម្ងាយពីប្រជុំកោះ Hoang Sa ប្រហែល៤៦០ គីឡូម៉ត្រែប៉ែកខាងកើត អាគ្នេយ៍ ដោយកម្លាំងពី ១១៨ដល់១៤៩គីឡូម៉ត្រែក្នុង១
ម៉ោង។តាមការព្យាករណ៍ថា ដល់ ម៉ោង៤ថ្ងៃទី១៩កក្កដា ខ្យល់ព្យុះផ្លាស់ទីចូលមក
ឈូងសមុទ្រ  Bac Bo មានចំងាយពីឆ្នេរសមុទ្ររបស់ខេត្ត Quang Binh –Thai Binh
ប្រហែល ១២០គីឡូម៉ត្រែប៉ែកខាងកើត អាគ្នេយ៍។
        ចំពោះមុខបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញរបស់ខ្យល់ព្យុះ រ៉ាម៉ាន់សាន់ នាព្រឹក ថ្ងៃ
ទី១៧កក្កដា ឧបនាយករដ្ឋមន្រ្តី លោក Hoang Trung Hai បានធ្វើជាអធិបតី កិច្ចប្រជុំ
Online របស់គណៈកម្មការបញ្ជាណែនាំបង្ការទប់ទល់នឹងព្យុះទឹកជំនន់ មជ្ឈឹម
ជាមួយថ្នាក់ដឹកនាំរបស់តំបន់នានាដែលតាមការព្យាករណ៍ថានឹងរងផលបះពាល់
ដោយខ្យល់ព្យុះ នេះ សំដៅត្រៀមរៀបចំវិធានការឲ្យប្រជាជនចាកចេញពីតំបន់
មានគ្រោះថ្នាក់។

        ចំពោះការមុខកម្លាំងខ្យល់ព្យុះអាចបក់បោកមកខេត្ត Quang Ninh, Hai Phong នាព្រឹកថ្ងៃទី១៧កក្កដា ខេត្ត Quang Ninh បានសំណូពរតំបន់នានា ជូនដំណឹងឲ្យអ្នក
នេសាទអំពីបំរ៉ែបំរួលរបស់ខ្យល់ព្យុះ ដើម្បីត្រៀមវិធានការទប់ទល់​។ លោក
​ Pham Minh Hoa ប្រធានការិយាល័យបញ្ជាណែនាំ បង្ការទប់ទល់ គ្រោះធម្មជាតិ
និងស្វែងរកសង្គ្រោះខេត្ត Quang Ninh បានឲ្យដឹងថា៖

           "សាខាទីធ្វើអាជីវកម្មនិងការពារប្រភពធនធានជលផលរបស់ខេត្ត បន្តការ
ទាក់ទងជាមួយនាវានេសាទនៅឆ្ងាយពីសមុទ្រ ដើម្បីត្រឡប់មកដីគោកវិញ ជម្លៀស ប្រជាជននៅកន្លែងចិញ្ជឹមជលផលទៅរកកន្លែងសុវត្ថភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ