ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិន៖ លោកស្រី​ Mèng Wăn zhōu អាចបញ្ជៀសពីការសម្រេចធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងសេចក្តីអធិប្បាយមួយដែលបានបង្ហោះនៅទូរទស្សន៍ CBC នាថ្ងៃទី ២៣ ខែមករា ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិនលោក John McCallum បានចាត់ទុកថា អតីតនាយិការហិរញ្ញវត្ថុរបស់សម្ព័ន្ធកក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិន លោកស្រី Mèng Wăn zhōu អាចបញ្ចេញមតិយោបល់យ៉ាងត្រឹមត្រូវដើម្បីបញ្ជៀសការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ។
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិន៖ លោកស្រី​ Mèng Wăn zhōu អាចបញ្ជៀសពីការសម្រេចធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក - ảnh 1  អតីតនាយិការហិរញ្ញវត្ថុរបស់សម្ព័ន្ធកក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិន លោកស្រី Mèng Wăn zhōu (Rappler)

តាមលោក John McCallum ថា ជាបឋម លោកស្រី Mèng Wăn zhōu អាចផ្អែល លើការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបង្ហាញនូវការធ្វើ អន្តរាគមន៍ដែលមានចរិតលក្ខណៈនយោបាយពាក់ព័ន្ធនឹងករណីរបស់លោកស្រី។លើសពីនេះទៅទៀត គឺ ការដែលកាណាដាមិនដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដូចសហរដ្ឋអាមេរិកឡើយ។ នេះគឺជាមតិយោបល់យ៉ាងត្រឹមត្រូវ ដែលលោក ស្រី Mèng Wăn zhōu អាចលើកឡើងទៅកាន់ចៅក្រមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ