ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងធ្វើគ្រប់បែបយ៉ាងដើម្បីបង្រួញវត្តមានរបស់ការទូតរុស្ស៊ី

(VOVWORLD) - លោកឯកអគ្គរដ្ឋទូតរុស្ស៊ីក៏ឲ្យដឹងថា តាមសំណើររបស់សហរដ្ឋអាមេរិកនោះ ក្នុងថ្ងៃទី ២៦ មករា បុគ្គលិកស្ថានទូតមួយក្រុមទៀត រួមទាំងសមាជិកក្នុងគ្រួសារគេត្រូវចាក់ចេញពីសហរដ្ឋអាមេរិកមុនកាលកំណត់ផងដែរ។
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងធ្វើគ្រប់បែបយ៉ាងដើម្បីបង្រួញវត្តមានរបស់ការទូតរុស្ស៊ី - ảnh 1ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក Anatoly Atonov (ខាងស្តាំ) (ប្រភព៖ Tass)

កាលពីថ្ងៃទី ២៦ មករា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានឲ្យដឹងថា ក្នុងបរិបទដែលមានបញ្ហាអំពីទិដ្ឋាការនោះ តំណាងក្រសួងការបរទេសអាមេរិកបាននាំចេញឱសានវាទ ដោយគំរាមកំហែងបណ្ដេញចេញលោកឲ្យវិលត្រឡប់ទៅប្រទេសវិញ បើភាគីរុស្ស៊ីមិនបំពេញមាត្រាមួយចំនួន។ លោកឯកអគ្គរដ្ឋទូត Anatoly Antonov បានក្រើនរំលឹកថា ទីក្រុងវ៉ាស៊ីនតោនកំពុង "ធ្វើអ្វីៗគ្រប់បែងយ៉ាងដើម្បីបង្រួញវត្តមានការទូតរបស់រុស្ស៊ី" ប្រចាំប្រទេសនេះ។ លោកបានឲ្យដឹងថា រុស្ស៊ីបានបើកស្ថានអគ្គកុងស៊ុលប្រចាំនៅទីក្រុងហ៊ូស្តុន និងញូវយ៉ក ប៉ុន្តែជាក់ស្ដែង ពួកគេមិនអាចពំពេញការងារបានឡើយ ដោយសារគ្មានអ្នកការទូត និងគ្មានបុគ្គលិកការទូតឡើយ។ លោក Antonov បានលើកច្បាស់ថា ភាគីអាមេរិកមានគោលបំណងថា ទីក្រុងម៉ូស្គូបំពេញលក្ខខ័ណ្ឌមួយចំនួនអំពីការផ្ដល់ទិដ្ឋាការសម្រាប់អង្គរក្សរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រសិនបើមិនឆ្លើយតបនឹងសំណើរនេះ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី នឹងត្រូវបង្ខំឲ្យវិលត្រឡប់ទៅប្រទេសវិញមុនខេមេសាខាងមុខផងដែរ។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ីក៏ឲ្យដឹងថា តាមសំណើររបស់សហរដ្ឋអាមេរិកនោះ ក្នុងថ្ងៃទី ២៦ មករា បុគ្គលិកស្ថានទូតមួយក្រុមទៀត រួមទាំងសមាជិកក្នុងគ្រួសារគេត្រូវចាក់ចេញពីសហរដ្ឋអាមេរិកមុនកាលកំណត់ផងដែរ។

លោក Atonov បានសង្កត់ធ្ងន់ថា ក្នុងចំណោមលក្ខ័ណ្ឌទាំងនេះ ភាគីរុស្ស៊ីចាត់ទុកអុះពើបណ្ដេញចេញគឺជា " ការបោះជំហានមួយមិនជិតស្និទ្ធ និងអមិត្ត" ចំពោះសហព័ន្ធរុស្ស៊ីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ