ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចជាផ្លូវការនៅបញ្ជាការដ្ឋានប៉ាស៊ីហ្វិកនិងហាវ៉ៃ

(VOVWORLD) -នាពេលថ្មីៗនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋហាវ៉ៃ។ ក្នុងកំឡុងពេលបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានជួបសន្ទនាជាមួយអភិបាលរដ្ឋហាវ៉ៃលោក David Ige ឧត្តមនាវីឯក Harry Harris
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចជាផ្លូវការនៅបញ្ជាការដ្ឋានប៉ាស៊ីហ្វិកនិងហាវ៉ៃ - ảnh 1

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចជាផ្លូវការនៅបញ្ជាការដ្ឋានប៉ាស៊ីហ្វិកនិងហាវ៉ៃ

នាពេលថ្មីៗនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋហាវ៉ៃ។ ក្នុងកំឡុងពេលបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានជួបសន្ទនាជាមួយអភិបាលរដ្ឋហាវ៉ៃលោក David Ige ឧត្តមនាវីឯក Harry Harris មេបញ្ជាការបញ្ជាការដ្ឋានប៉ាស៊ីហ្វិក (PACOM) និងឧត្តមសេនីយ៍មួយចំនួនទៀត ទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក មជ្ឈមណ្ឌលខាងកើត - លិច វិទ្យាស្ថានថាមពល សាកលវិទ្យាល័យហាវ៉ៃនិងសកម្មភាពជាច្រើនទៀត។

          នៅក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានវាយតំលៃខ្ពស់យថាទស្សន៍សហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងហាវ៉ៃជាមួយបណ្ដាតំបន់វៀតណាមនិយាយដោយឡែក ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ថាមពលកកើតឡើងវិញ និងបំរ៉ែបំរួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ