ឯកអគ្គរដ្ឋទូតអ៊ីតាលី ត្រូវបានបាត់បង់ជីវិតនៅពេលក្រុមរថយន្តរបស់អង្គការសហប្រជាជាតិត្រូវរងការវាយប្រហារនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

(VOVWORLD) -  ឧប្បត្តិហេតុនេះ បានកើតមានឡើងក្នុងអំឡុងពេលបំពេញបេសកកម្មស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់កម្មវិធី WFP នៅតំបន់បូព៌ាពោរពេញទៅដោយអស្ថិរភាពនេះ។
ឯកអគ្គរដ្ឋទូតអ៊ីតាលី ត្រូវបានបាត់បង់ជីវិតនៅពេលក្រុមរថយន្តរបស់អង្គការសហប្រជាជាតិត្រូវរងការវាយប្រហារនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ - ảnh 1 ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកុងហ្គោ លោក Luca Attanasio (រូបថត៖ ilriformista.it)

នាថ្ងៃទី ២២ ខែកុម្ភៈ ក្រសួងការបរទេសអ៊ីតាលីបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅសាធារណរដ្ឋកុងហ្គោ លោក Luca Attanasio និងបុគ្គលិកចំនួន ២ នាក់ទៀត រួមមានមន្រ្តីយោធាម្នាក់ និងអ្នកបើកបរម្នាក់ទៀតត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍វាយប្រហារមួយទៅលើក្រុមរថយន្តនៃកម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (WFP) នៅកុងហ្គោខាងកើត។ ឧប្បត្តិហេតុនេះ បានកើតមានឡើងក្នុងអំឡុងពេលបំពេញបេសកកម្មស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់កម្មវិធី WFP នៅតំបន់បូព៌ាពោរពេញទៅដោយអស្ថិរភាពនេះ។

ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella កាលពីថ្ងៃទី ២២ ខែកុម្ភៈ បានថ្កោលទោសចំពោះការវាយប្រហារដែលលោកបានហៅថា «ទង្វើថោកទាប» ដែលសំដៅលើក្បួនរថយន្តនេះ។ លោក David McLachlan Karr អនុប្រធានតំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋកុងហ្គោ បានសង្កត់ធ្ងន់ថាក្រុមជនអនុវត្តការវាយប្រហារប្រដាប់អាវុធ ដែលសម្លាប់ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំសាធារណរដ្ឋកុងហ្គោ ត្រូវតែបញ្ជូនទៅកាត់ក្តីនៅចំពោះមុខច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ