ឱកាស “មាស” សម្រាប់វិស័យទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិមកវៀតណាម

(VOVWORLD) - នៅថ្ងៃទី១៥ សីហា ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ ស្តីពីការចេញចូលព្រំដែនរបស់ពលរដ្ឋវៀតណាម និងច្បាប់ស្តីពីការចេញចូល ការឆ្លង កាត់ព្រំដែន និងការស្នាក់នៅរបស់ជនបរទេសនៅវៀតណាម ជាមួយនឹងការផ្លាស់ប្តូរ សំខាន់ៗជាច្រើនទាក់ទឹងនឹងគោលនយោបាយទិដ្ឋាការ និងរយៈពេលស្នាក់នៅរបស់ ជនបរទេសក្នុងប្រទេសវៀតណាម នឹងចូលជាធរមានជាផ្លូវការ។

ឱកាស “មាស” សម្រាប់វិស័យទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិមកវៀតណាម - ảnh 1ភ្ញៀវទេសចរអន្តរជាតិទៅទស្សនាវិមានលោកប្រធានហូជីមិញ នៅមុខទីស្នាក់ការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុង។ (រូបថត៖ Hong Dat - VNA)
ក្រោមបទប្បញ្ញត្តិថ្មីនេះ រយៈពេលនៃទិដ្ឋាការអេឡិចត្រូនិក (e-visa) សម្រាប់ ភ្ញៀវទេសចរនឹងត្រូវបានបង្កើនពី ៣០ ថ្ងៃឡើង ៩០ ថ្ងៃ។ បន្ទាប់ពីទទួលបានទិដ្ឋាការ អេឡិចត្រូនិក ក្នុងរយៈពេល ៩០ ថ្ងៃ ភ្ញៀវទេសចរក៏អាចចេញចូលព្រំដែនដោយមិនកំណត់ចំនួនដង មិនចាំបាច់បំពេញបែបបទទទួលទិដ្ឋាការថ្មី។ លើសពីនេះ ពលរដ្ឋនៃ ប្រទេសនានាដែលត្រូវបានវៀតណាមលើកលែងទិដ្ឋាការដោយឯកតោភាគី ត្រូវបាន អនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្នរយៈពេល ៤៥ ថ្ងៃ (បទប្បញ្ញត្តិចាស់គឺ ១៥ ថ្ងៃ) ហើយត្រូវបានពិចារណាផ្ដល់ទិដ្ឋាការ និងពន្យារយៈពេលស្នាក់នៅបណ្តោះអាសន្ន ស្របតាមបទប្បញ្ញត្តិ។
សម្រាប់សហគ្រាសទេសចរណ៍ នេះជាឱកាសមាស ដើម្បីកសាងឡើងវិញនូវផលិតផលទេសចរណ៍ដោយមានរយៈពេលវែងអន្លាយ ទាក់ទាញទីផ្សារដែលមានសមត្ថភាពចំណាយខ្ពស់ជាង រយៈពេលស្នាក់នៅយូរជាងមុន ព្រមទាំងមានផែនការអាជីវកម្ម "រយៈពេលវែង" និងបង្កើតភាពទាក់ទាញសម្រាប់គោលដៅទេសចរណ៍វៀត ណាមផងដែរ។ លោក Pham Anh Vu នាយកទំនាក់ទំនងនៃក្រុមហ៊ុនភាគហ៊ុនសារ ព័ត៌មានទេសចរណ៍វៀតណាម បានឲ្យដឹងថា៖ “តាមទស្សនៈរបស់ក្រុមហ៊ុនទេសចរណ៍ យើងឃើញថា ប្រការនេះនឹងជះឥទ្ធិ ពលវិជ្ជមានលើប្រតិបត្តិការរបស់យើង។ ការពន្យារយៈពេលស្នាក់នៅនៃទិដ្ឋាការនៅ ក្នុងប្រទេសវៀតណាមគឺជាលក្ខខណ្ឌប្រកួតប្រជែងដ៏ខ្លាំងមួយ នៅក្នុងបរិបទទេស ចរណ៍បច្ចុប្បន្ន។ ប្រការនេះធ្វើឱ្យភ្ញៀវទេសចរនៅពេលជ្រើសរើសវៀតណាមនឹងមាន ពេលវេលាច្រើនដើម្បីចូលរួមក្នុងកម្មវិធីទេសចរណ៍ក្នុងប្រទេសវៀតណាមក៏ដូចជា ប្រទេសជិតខាងផងដែរ”។
គួរជម្រាបថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ចំនួនភ្ញៀវអន្តរជាតិសរុប មកកាន់ប្រទេសវៀតណាម មានជិត ៦,៦ លាននាក់ ស្មើនឹង ៨៣% នៃផែនការក្នុង ឆ្នាំនេះ។ ទំនងជាវិស័យទេសចរណ៍នឹងសម្រេចក្នុងពេលឆាប់ៗនេះនូវគោលដៅដែលបានកំណត់នោះគឺទទួលភ្ញៀវអន្តរជាតិចំនួន ៨ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ