ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍និងពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុង San Francisco នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍វៀតណាម - អាមេរិក ក្រោមប្រធានបទ “ស្វែងរកវៀតណាមឡើងវិញ”។

ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍និងពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមសន្និសីទជំរុញពាណិជ្ជកម្ម វិនិយោគ-ទេសចរណ៍ រវាងវៀតណាម និងសហរដ្ឋអាមេរិក (រូបថត៖ Duong Giang/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។ ដោយលើកឡើងអំពីវិស័យអាទិភាពមួយចំនួនរបស់វៀតណាម ដូចជាការអភិវឌ្ឍទីផ្សារមូលធន ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ទេសចរណ៍ ពាណិជ្ជកម្ម ។ល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យដៃគូអាមេរិកជួយឧបត្ថម្ភវៀតណាមក្នុងការប្រឹក្សាគោលនយោបាយ ដើមទុន ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងអភិបាលកិច្ច។

លើវិស័យទេសចរណ៍ សហរដ្ឋអាមេរិកតែងតែជាប់ចំណាត់ថ្នាក់កំពូលក្នុងចំនួនអ្នកទេសចរធ្វើទេសចរណ៍នៅវៀតណាម។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកវិនិយោគបន្តសហការជាមួយភាគីវៀតណាម ជំរុញសកម្មភាពសហប្រតិបត្តិការ រួមទាំងសកម្មភាពទេសចរណ៍ ក្នុងស្មារតីសុខដុមរមនា។

នៅក្នុងសន្និសីទនេះ អង្គភាពអាជីវកម្មវៀតណាមក៏បានផ្លាស់ប្តូរជាមួយដៃគូអាមេរិកអំពីទំនិញ និងសេវាកម្មដែលមានសក្តានុពលដែលអាចនាំចូលមកវៀតណាម ក៏ដូចជាឱកាសវិនិយោគអាជីវកម្មនៅអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ