ឱកាសសហប្រតិបត្តិការជាច្រើនរវាងសហគ្រាសវៀតណាម និង ព័រទុយហ្គាល់

(VOVWORLD) -នាថ្ងៃទី ២៧ មករា នៅ ព័រទុយហ្គាល់ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយតំណាងសម្ព័ន្ធក្រុមហ៊ុននាំមុខគេរាប់សិបរបស់ព័រទុយហ្គាល់ និងចូលរួមកិច្ចសន្ទនាពន្លឿនពាណិជ្ជកម្ម និងវិនិយោគ វៀតណាម - ព័រទុយហ្គាល់។ 
ឱកាសសហប្រតិបត្តិការជាច្រើនរវាងសហគ្រាសវៀតណាម និង ព័រទុយហ្គាល់ - ảnh 1ឱកាសសហប្រតិបត្តិការជាច្រើនរវាងសហគ្រាសវៀតណាម និង ព័រទុយហ្គាល់ 

អញ្ជើញថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងគោលនយោបាយលើកទឹកចិត្តការវិនិយោគរបស់វៀតណាមគឺជាបរិយាកាសអំណោយផល ហើយជាឱកាស សម្រាប់វិនិយោគិនបរទេស ក្នុងនោះមាន ព័រទុយហ្គាល់។ លោក Vuong Dinh Hue បានលើកច្បាស់ថា វៀតណាមគោរពចំពោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយដៃគូនានា ដោយផ្អែកលើមូលដ្ឋាននោះ វៀតណាមបានសកម្មជំរុញកិច្ចចរចា និងចុះហត្ថលេខាលើ FTA ក្នុងនោះ មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  វៀតណាម - EU (EVFTA)។ លោក លោក Vuong Dinh Hueបានលើកទឹកចិត្ត សហគ្រាស ព័រទុយហ្គាល់ វិនិយោគលើវិស័យ ឧស្សាហកម្មកែច្នៃ បច្ចេកវិទ្យាសខ្ពស់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានជាដើម។

នៅបណ្ដាវេទិកានេះ សហគ្រាស ព័រទុយហ្គាល់នានាបានសម្ដែងការយកចិត្តទុកដាក់ដល់វៀតណាម ហើយមានបំណងតភ្ជាប់ជាមួយដៃគូវៀតណាមលើវិស័យ សេវាកម្មហិរញ្ញវត្ថុ នាំចេញ នាំចូលកសិផលជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ