២០ឆ្នាំក្រោយពីថ្ងៃវាយប្រហារភេរវកម្មទី១១ កញ្ញា៖ ថ្នាក់ដឹកនាំពិភពលោកបង្ហាញចំណងសាមគ្គីភាពជាមួយប្រទេសអាមេរិក

(VOVWORLD) - នៅថ្ងៃទី១១ ខែកញ្ញា ថ្នាក់ដឹកនាំជាច្រើនលើពិភពលោកបានផ្ញើរសារដែលបង្ហាញចំណងសាមគ្គីភាពជាមួយប្រទេសអាមេរិក ក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំនៃករណីវាយប្រហារភេរវកម្មគួរឲ្យរន្ធត់កាលពីថ្ងៃទី១១ ខែកញ្ញា ដែលសម្លាប់មនុស្សចំនួនជិត៣ពាន់នាក់។
២០ឆ្នាំក្រោយពីថ្ងៃវាយប្រហារភេរវកម្មទី១១ កញ្ញា៖ ថ្នាក់ដឹកនាំពិភពលោកបង្ហាញចំណងសាមគ្គីភាពជាមួយប្រទេសអាមេរិក - ảnh 1អគារភ្លោះពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉ក ត្រូវវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ (រូបថត៖ AFP/VNA)

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ប្រកាសថា សព្វថ្ងៃនេះ ក្រុមជីហាដឥស្លាម (Jihadist) បានទទួលរងបរាជ័យក្នុងការរង្គោះរង្គើជំនឿរបស់ពិភពលោក ក៏ដូចជាបរាជ័យក្នុងការរុញច្រានបណ្ដាប្រទេសឲ្យបែកបាក់ពីគ្នា ឬបណ្ដាលឲ្យពិភពលោកបោះបង់ចោលតម្លៃរបស់ខ្លួន ឬត្រូវរស់ក្នុងភាពភ័យខ្លាចដោយឥតឈប់ឈរ។

ប្រធានគណៈកម្មាធិការធឺរ៉ុបលោកស្រី Ursula von der Leyen បានសម្ដែងការរំលឹកវិញ្ញាណក្ខ័ន្ធចំពោះអ្នកដែលបានបាត់បង់ជីវិត ហើយបង្ហាញការគោរពកោតសរសើរចំពោះមនុស្សទាំងអស់ដែលបានប្រថុយជីវិតដើម្បីជួយសង្គ្រោះជនរងគ្រោះផងដែរ។

បង្ហោះសារលើបណ្ដាញសង្គម Twitter ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសង្កត់ធ្ងន់ថា៖ “យើងនឹងមិនដែលភ្លេចឡើយ។ យើងនឹងតស៊ូដើម្បីសេរីភាពជារៀងរហូត”។

ប្រធានាធិបតីអ៊ីតាលីលោក Sergio Materrella ប្រកាសថា ប្រទេសនេះនឹងប្រកៀកស្មាជាមួយអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀត សំដៅប្រយុទ្ធប្រឆាំងនឹងគ្រប់ការគំរាមកំហែងភេរវកម្មទាំងអស់។

ស្ថានបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិក៏បានចេញសេចក្ដីប្រកាសដែលបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចស្ដារឡើងវិញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាមួយអាមេរិក។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ.ស.បលោក Anatoly Antonov សង្កត់ធ្ងន់ថា រុស្ស៊ីចែករំលែកការបាត់បង់ជាមួយសហរដ្ឋអាមេរិកក្នុងសោនាដកម្មភេរវកម្មថ្ងៃទី១១ កញ្ញា ហើយស្នើឲ្យប្រទេសទាំងពីរស្ដារកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ដោយមិនអើពើដល់បញ្ហានៅសេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ