៣០ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាមនិង UAE៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភដ៏សំខាន់ និងជាចំណុចលេចធ្លោ ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអេមីរ៉ាតអារ៉ាប់រួម (UAE)។ 

៣០ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាមនិង UAE៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UAE លោក Nguyen Manh Tuan (ទី ៣ ពីខាងឆ្វេង) ក្នុងព្រឹត្តិការណ៍ឧទ្ទេសនាមកសិផលវៀតណាមនៅ UAE។ (រូបថត៖ VNA)
នេះគឺជាការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UAE លោក Nguyen Manh Tuan ក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (ថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៩៣ - ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣)។ លោកឯកអគ្គរដ្ឋទូត Nguyen Manh Tuan បានឲ្យដឹងថា ក្នុងទំនាក់ទំនងសហប្រតិបត្តិ ការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ភាគី UAE បានកំណត់ថា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA) នឹងក្លាយជាសសរស្តម្ភមួយក្នុង ចំណោមសសរស្តម្ភអាទិភាពទាំងបី ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ និងដំណាក់កាលបន្ទាប់។
លោកឯកអគ្គរដ្ឋទូត Nguyen Manh Tuan បានចាត់ទុកថា ក្នុងរយៈពេល៣០ឆ្នាំ កន្លងមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនជា វិជ្ជមានលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ ពលកម្ម និងទេសចរណ៍។ តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យ ជាន់ខ្ពស់ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងគួរឱ្យទុកចិត្ត ជាងមុន។ ប្រទេសទាំងពីរមានសក្តានុពលនិងប្រៀបខ្លាំងដែលបំពេញបន្ថែម និងគាំទ្រ គ្នាទៅវិញទៅមក។ ការចូលជាធរមានរបស់ CEPA នឹងជួយសហគ្រាសនៃប្រទេស ទាំងពីរ មានលក្ខខណ្ឌបន្ថែមទៀតដើម្បីជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមកបាន យ៉ាងរលូនជាង ហើយនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ។
លោកឯកអគ្គរដ្ឋទូត Nguyen Manh Tuan បានបញ្ជាក់ថា ស្ថានទូតវៀតណាម ប្រចាំនៅ UAE នឹងផ្តល់អាទិភាពដល់ការជំរុញវិស័យប្រកបដោយយថាទស្សន៍ រួមមាន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគលើវិស័យថាមពល កសិកម្ម ហេដ្ឋា រចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ភស្តុភារកម្ម ពលកម្ម ទេសចរណ៍... ដើម្បីរួមចំណែកជំរុញទំនាក់ ទំនងទ្វេភាគីរវាងវៀតណាម និង UAE ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ