៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ រំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ

(VOVWORLD) - សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សម្របសម្រួលជាមួយសមាគមមិត្ត ភាពជាសមាជិកនានា បានរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) និងរំលឹកគុណចំពោះមិត្តភក្តិអន្តរជាតិ។

នៅក្នុងពិធីនេះ បណ្ដាតំណាងបានរំលឹកឡើងវិញនូវប្រពៃណីវីរភាពរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ជាពិសេស ជ័យជំនះ Dien Bien Phu ដ៏“ភ្លុកទឹកភ្លុកដី”; សម្ដែងការរំលឹកវិញ្ញាណក្ខ័ន្ធ និងការដឹង គុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap និងបណ្ដាយុទ្ធជនដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីបង្កើតឡើង ជ័យជំនះ Dien Bien Phu ពេលនោះ។
៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ រំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ - ảnh 1សម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិដែលបានគាំទ្រវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រ។ (រូបថត៖ VNA)
ក្នុងឱកាសនេះ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ បានជូនផ្កាអនុស្សាវរីយ៍ ក៏ដូចជាសម្ដែងការដឹងគុណដល់អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវប្រចាំទីក្រុងហូជីមិញ អគ្គកុងស៊ុលរងសាធារណៈរដ្ឋប្រជាមានិត ចិនប្រចាំទីក្រុងហូជីមិញ និងតំណាងស្ថានកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុង ហូជីមិញ ចំពោះការជួយឧបត្ថម្ភដ៏មានតម្លៃរបស់ប្រទេសទាំងនេះសម្រាប់វៀតណាម ក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ ជាពិសេសរួមចំណែកដល់ជោគជ័យនៃយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្ររបស់កងទ័ពនិងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ