ក្រុម​​មិត្តភក្តិ UNCLOS ១៩៨២​ បាន​​អះអាងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - កាលពីថ្ងៃទី ១២ មិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ សន្និសីទលើកទី ៣៣ នៃភាគីចូលរួមអនុសញ្ញាច្បាប់សមុទ្រ (SPLOS ៣៣) បានបើកជាផ្លូវការ ដោយមានការចូលរួមពីប្រទេសសមាជិកចំនួន ១៦៩។
ក្រុម​​មិត្តភក្តិ UNCLOS ១៩៨២​ បាន​​អះអាងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang បានធ្វើជាអធិបតីនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមមិត្តភក្កិ UNCLOS ១៩៨២។ (រូបថត៖ TTXVN)

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើជាអធិបតីនៃកិច្ចប្រជុំប្រចាំឆ្នាំនៃប្រទេសសមាជិកក្រុមមិត្តភក្កិ UNCLOS ឆ្នាំ ១៩៨២ និងប្រារព្ធពិធីរំលឹកខួប២ឆ្នាំនៃការបង្កើតក្រុម។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអំពាវនាវឱ្យប្រទេសសមាជិកចូលរួមកិច្ចខិតខំប្រឹងប្រែង រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមទាក់ទងនឹងសមុទ្រនិងមហាសាគរនាបច្ចុប្បន្ន; សម្រេចឲ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១៤ (រក្សានិងធ្វើអាជីវកម្មដោយចីរភាពនូវមហាសាគរ និងធនធានសមុទ្រដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ក្រុមមិត្តភក្កិនឹងបន្តជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការអនុវត្តនិងការពារលក្ខណៈទូទៅរបស់ UNCLOS ១៩៨២ ដោយអះអាងសារជាថ្មីថា UNCLOS ១៩៨២ គឺជាក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយដែលគ្រប់គ្រងរាល់សកម្មភាពទាក់ទងនឹងសមុទ្រ និងមហាសាគរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Cornel Feruță ប្រធាន SPLOS ៣៣ បានគាំទ្រយ៉ាងខ្លាំងចំពោះតម្លៃរបស់ UNCLOS ១៩៨២ ក្នុងការពង្រឹងការអនុលោមតាមច្បាប់អន្តរជាតិ; ទន្ទឹមនឹងនោះ វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមមិត្តភក្កិនិងវៀតណាម ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុវត្ត UNCLOS ១៩៨២  និងអភិបាលកិច្ចមហាសាគរ។ ប្រធានសន្និសីទ SPLOS៣៣សង្ឃឹមថា ក្រុមមិត្តភក្កិនឹងជំរុញបន្ថែមទៀតនូវតួនាទីតភ្ជាប់នៅក្នុងវេទិការបស់អង្គការសហប្រជាជាតិ ជាពិសេសសហគមន៍អន្តរជាតិដើម្បីអនុវត្តគោលដៅដែលបានកំណត់នៅពេលបង្កើតឡើង៕

ក្រុមមិត្តភ័ក្តិគឺជាទម្រង់នៃការសម្របសម្រួលក្រៅផ្លូវការនិងបត់បែន សំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលមានការយកចិត្តទុកដាក់ដូចគ្នា លើបញ្ហាជាក់លាក់មួយចំនួន ដើម្បីឆ្ពោះទៅរកគោលដៅរួម។ ក្រុមមិត្តភក្តិ UNCLOS គឺជាក្រុមដំបូងគេដែលវៀតណាមផ្តួចផ្តើមនិងធ្វើជាសហអធិបតីក្នុងការចលនាបង្កើត (រួមជាមួយអាល្លឺម៉ង់) និងបានចូលរួមក្រុមស្ថាបនិករួមមានប្រទេសចំនួន១២ ដែលទទួលខុសត្រូវក្នុងការសម្របសម្រួលប្រតិបត្តិការរបស់ក្រុម។ មកទល់ពេលនេះ ក្រុមមិត្តភក្តិUNCLOS មានសមាជិកចំនួន ១១៥ តំណាងឲ្យតំបន់ភូមិសាស្ត្រទាំងអស់។ នាពេលកន្លងទៅ ក្រុមបានរៀបចំសកម្មភាពចម្រុះជាច្រើន ដូចជាសិក្ខាសាលា កិច្ចពិភាក្សាជាដើម លើបញ្ហាទាក់ទងនឹង UNCLOS ១៩៨២ និងមហាសាគរជាទូទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ