RCEP បើកឱកាសបន្ថែមទៀតសម្រាប់សហគ្រាសវាយនភណ្ឌវៀតណាម ជំរុញការនាំចេញ

(VOVWORLD) - កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ត្រូវបាន រំពឹងថានឹងពង្រីកទីផ្សារនាំចេញសម្រាប់ផ្នែកទំនិញក្នុងស្រុក ក្នុងនោះមានផ្នែកវាយនភណ្ឌ។ 

វាយនភណ្ឌ គឺជាផ្នែកឧស្សាហកម្មឈានមុខគេទូទាំងប្រទេសអំពីការទទួលយកមកប្រើប្រាស់ពលករ ហើយនាំមុខគែអំពីតម្លៃប្រាក់នាំចេញ ពោលគឺសម្រេចបាន ៤០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។ កិច្ចព្រមព្រៀង RCEP នឹងត្រូវបានគេរំពឹងថានឹងនាំមកនូវឱកាសជាច្រើនសម្រាប់ផ្នែកវាយនភណ្ឌ ជួយធ្វើពិពិធកម្មទីផ្សារនាំចេញ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផ្សេងទៀត។ លោក Vu Duc Giang ប្រធានសម្ព័ន្ធសមាគមវាយនភណ្ឌ វៀតណាមបានចាត់ទុកថា កិច្ចព្រមព្រៀង RCEP ជួយពង្រឹងឋានៈពាណិជ្ជកម្មរបស់វៀតណាម ហើយរួមចំណែកក្នុងដំណើរការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩៖ “កិច្ចព្រមព្រៀង RCEP ត្រូវបានជំរុញក្នុងឆ្នាំ ២០២១ ហើយមានគម្រោងវិនិយោគជាបន្តបន្ទាប់ក្នុងប្លុកចូលទីផ្សារវៀតណាមលើវិស័យផលិតកម្មក្រណាត់។ ជាពិសេសផ្នែកវាយនភណ្ឌកំពុងបន្តជំរុញការតភ្ជាប់ខ្សែសង្វាក់ និងកសាងប្រភពផ្គត់ផ្គង់ដែលខ្វះខាត មិនត្រឹមតែបម្រើទីផ្សារ RCEP ប៉ុណ្ណោះទេ ថែមទាំងបម្រើកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតផងដែរ”។

ជាមួយនឹងទ្រង់ទ្រាយដ៏ធំធេង RCEP ជះឥទ្ធិពលជាវិជ្ជមានទៅលើសកម្មភាពនាំចូល និងនាំចេញរបស់សហគ្រាសវាយនភណ្ឌវៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនេះគឺជាឱកាសសម្រាប់សហគ្រាសវាយនភណ្ឌ បង្កើនការនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ