កិច្ចសន្ទនាស្តីពីសមភាពយេនឌ័រក្នុងការផ្លាស់ប្តូរឌីជីថលនៅវៀតណាម

(VOVWORLD) - ការដឹងអំពីបញ្ហាយេនឌ័រដែលកើតឡើងក្នុងបរិបទផ្លាស់ប្តូរឌីជីថល នឹងជួយស្ថាប័នមានសមត្ថកិច្ចសុក្រិតក្របខ័ណ្ឌគោលនយោបាយ ច្បាប់ បង្កលក្ខណៈងាយស្រួលដល់ស្ត្រី និងកុមារីមានឱកាសចូលរួមលើវិស័យនេះឲ្យបានច្រើន។
កិច្ចសន្ទនាស្តីពីសមភាពយេនឌ័រក្នុងការផ្លាស់ប្តូរឌីជីថលនៅវៀតណាម - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីក្រុងហាណូយ តំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងគណៈកម្មាធិការជាតិដើម្បីវឌ្ឍនភាពរបស់ស្ត្រីវៀតណាមបានរៀបចំកិច្ចសន្ទនាគោលនយោបាយដោយប្រធានបទ៖ “សមភាពយេនឌ័រក្នុងការផ្លាស់ប្តូរឌីជីថលនៅវៀតណាម៖ ឱកាស និងបញ្ហាប្រឈម” ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មិនា។

ក្នុងកិច្ចសន្ទនា ប្រតិភូបានចាត់ទុកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្ត្រីបានបត្កើតគុណសម្បត្តិមួយចំនួនក្នុងបច្ចេកវិទ្យា ជាមួយនឹងឱកាសការងារបើកចំហ។ យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) កម្មករជាស្ត្រីស្រូបយកប្រមាណ ៣៧% នៃកម្លាំងពលកម្មក្នុងវិស័យបច្ចេកវិទ្យានៅវៀតណាម ពោលគឺខ្ពស់ជាងពិភពលោក  (២៥%)។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីភាគច្រើនដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យានៅតែទទួលមុខតំណែងដូចជា Marketing ផ្នែកលក់ រដ្ឋបាល និងកម្មាភិបាល ជាជាងតួនាទីផ្នែកបច្ចេកទេសដូចជាបុគ្គលិកអភិវឌ្ឍន៍ផ្នែកទុន។ អញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានសង្កត់ធ្ងន់ថា ការដឹងអំពីបញ្ហាយេនឌ័រដែលកើតឡើងក្នុងបរិបទផ្លាស់ប្តូរឌីជីថល នឹងជួយស្ថាប័នមានសមត្ថកិច្ចសុក្រិតក្របខ័ណ្ឌគោលនយោបាយ ច្បាប់ បង្កលក្ខណៈងាយស្រួលដល់ស្ត្រី និងកុមារីមានឱកាសចូលរួមលើវិស័យនេះឲ្យបានច្រើន៖  “យើងខ្ញុំបានចេញផ្សាយផែនការដើម្បីអនុវត្តន៍ខ្លឹមសារនេះ។ ការយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហាយេនឌ័រដែលកើតឡើងនៅក្នុងបរិបទផ្លាស់ប្តូរឌីជីថល នឹងជួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអាចសុក្រិតក្របខ័ណ្ឌគតិយុត្តិ បង្កលក្ខណៈងាយស្រួលដល់ស្ត្រី និងកុមារីអំពីឱកាសអប់រំ តម្រង់ទិសដៅការងារ ជាពិសេសគឺការអប់រំពាក់ព័ន្ធនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសគណិតវិទ្យា។ វៀតណាមក៏ចាត់ទុកថាប្រការនេះគឺជាកូនសោ ដើម្បីជំរុញការចូលរួមរបស់ស្ត្រីក្នុងការផ្លាស់ប្តូរឌីជីថលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ