កិច្ចសហប្រតិបត្តិការអន្តរជាតិជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីននៅវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី២២មិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទអន្តរជាតិស្ដីអំពីចកិច្ចសហប្រតិបត្តិការអន្តរជាតិ ជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់ មីន នៅវៀតណាម។ ថ្លែងមតិនៅទីនេះ លោកស្រី Le Kim Dung ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ 
កិច្ចសហប្រតិបត្តិការអន្តរជាតិជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីននៅវៀតណាម - ảnh 1

កិច្ចសហប្រតិបត្តិការអន្តរជាតិជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីននៅវៀតណាម

នាព្រឹកថ្ងៃទី២២មិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទអន្តរជាតិស្ដីអំពីចកិច្ចសហប្រតិបត្តិការអន្តរជាតិ ជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីននៅវៀតណាម។ ថ្លែងមតិនៅទីនេះ លោកស្រី Le Kim Dung ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានអោយដឹងថា៖

“ បណ្ដាអង្គការអន្តរជាតិ ពិសេសគឺអង្គការក្រៅរដ្ឋាភិបាល គេមានការជួយឧបត្ថម្ភជាក់ស្ដែងជាច្រើន។ ទីមួយ ជួយឧបត្ថម្ភកសាងគោលនយោបាយ ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីន។ ទីពីរ កសាងរូបសណ្ឋាននៅមូលដ្ឋាន ដូចជា៖ជួយឧបត្ថម្ភជនពិការមានការងារធ្វើ។”

          វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសរងបំពុលដោយគ្រាប់មីនច្រើនជាងគេលើពិភពលោក ដោយមានបរិមាណគ្រាប់មីននៅសេសសល់ពីសង្គ្រាមចំនួន៨០ម៉ឺនតោន។ ពីឆ្នាំ១៩៧៥មក គ្រាប់មីនសេសសល់ពីសង្គ្រាមបានបណ្ដាលអោយមនុស្សជាង៤ពាន់នាក់ត្រូវស្លាប់ ជាង៦ម៉ឺននាក់រងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ