កំណត់ទិសដៅវិជ្ជាជីវះតាមរយៈកម្មវិធី៖ប្រទេសមួយ-សាលារៀនមួយ

 កំណត់ទិសដៅវិជ្ជាជីវះតាមរយៈកម្មវិធី៖ប្រទេសមួយ-សាលារៀនមួយ - ảnh 1
ការត្រៀមរៀបចំអោយការប្រឡងថ្វៃដៃជំនាញអាស៊ាន

(VOV)_ក្នុងក្របខ័ណ្ឌនៃការប្រឡងថ្វៃដៃជំនាញអាស៊ាន លើកទី១០ ឆ្នាំ ២០១៤
 នាថ្ងៃទី តុលា កម្មវិធី៖ ប្រទេសមួយ-សាលារៀនមួយ ត្រូវបានប្រព្រឹត្ត ទៅនៅអនុ
វិទ្យាល័យចំនួន១០ នៅរដ្ឋធានីហាណូយ។ តាមនោះ  បណ្ដាបេក្ខជនមកពីប្រទេស
ចំនួន១០ ដែលបានចូលរួមការប្រឡងលើកនេះ នឹងបានទៅទស្សនា ផ្លាស់ប្តូរមតិ
អំពីការកំណត់ទិសដៅវិជ្ជាជីវះ នៅបណ្ដាអនុវិទ្យាល័យ៖ Trung Vuong, Ngo Si Lien
, Le Quy Don, Cau Giay, Giang Vo...លៗ។ កម្មវិធីនេះបានបង្កើតឱកាសសំរាប់
សិស្សានុសិស្ស នៃប្រទេសម្ចាស់ផ្ទះជួបប្រាស្រ័យជាមួយបេក្ខជននៃបណ្ដា
ប្រទេសចូល រួមការប្រឡង  អំពីវប្បធម៌ របៀបរស់នៅ បង្កលក្ខណះដើម្បីសិស្សា
នុសិស្សស្វែងយល់អំពីការបណ្ដុះបណ្ដាលវិជ្ជាជីវះ …លៗ

          ការប្រឡងថ្វៃដៃជំនាញអាស៊ាន លើកទី១០ ត្រូវបានប្រព្រឹត្តទៅនៅរដ្ឋធានី
ហាណូយ ចាប់តាំងពិរថ្ងៃទី១៩ ដល់ថ្ងៃទី២៩ តុលា ដោយមានការចូលរួមរបស់
​បេក្ខជនចំនួន៣០០នាក់មកពីប្រទេសជាសមាជិកអាស៊ានទាំង១០។ នេះគឺជាលើ​ក​ទី២ដែលវៀតណាមទទួលរៀបចំព្រឹត្តិការណ៍នេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ