ខេត្ត Binh Dinh រៀបចំពិធីរំលឹកខួបលើកទី ២៣៥ ទិវាជ័យជំនះ Ngoc Hoi - Dong Da

(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែកុម្ភៈ ពោលគឺថ្ងៃទី ៤ នៃបុណ្យតេត ខេត្ត Binh Dinh បានរៀបចំពិធីបុណ្យរំលឹកខួបលើកទី ២៣៥ ទិវាជ័យជំនះ Ngoc Hoi - Dong Da (១៧៨៩ - ២០២៤)។
ខេត្ត Binh Dinh រៀបចំពិធីរំលឹកខួបលើកទី ២៣៥ ទិវាជ័យជំនះ Ngoc Hoi - Dong Da - ảnh 1ពិធីរំលឹកខួបលើកទី ២៣៥ ទិវាជ័យជំនះ Ngoc Hoi - Dong Da (រូបថត៖ VOV)

ក្នុងពិធីបុណ្យនេះ គណៈចាត់តាំងបានបង្ហាញឡើងវិញនូវស្មារតីវីរភាព Tay Son ជាពិសេសគឺជ័យជំនះ Ngoc Hoi - Dong Da។ នេះគឺជាជ័យជម្នះដែលត្រូវបានបង្កើតឡើងដោយកម្លាំងពលំដ៏ខ្លាំងក្លានៃចលនាកសិករគួបផ្សំនឹងប្រពៃណីស្នេហាជាតិ និងស្មារតីសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល។ ពិធីនេះទាក់ទាញបានការចូលរួមរបស់ប្រជាជនក្នុងខេត្តយ៉ាងច្រើនកុះករ។ លោក Nguyen Van Tam អ្នកស្រុក Tay Son ខេត្ត Binh Dinh បានចែករំលែកថា៖ “ជារៀងរាល់ឆ្នាំ នាថ្ងៃទី ៤ នៃបុណ្យតេត ប្រជាជនបានចូលរួមពិធីបុណ្យនេះ ដើម្បីរំលឹកអត្ថន័យនៃជ័យជំនះ Ngoc Hoi - Dong Da ជ័យជំនះលើកងទ័ព Qing នាឆ្នាំ ១៧៨៩ និងរំលឹកកូនចៅជំនាន់ក្រោយឱ្យចងចាំនូវប្រពៃណីរបស់វីវបុរស Quang Trung ផងដែរ”។

យោងតាមលោក Nguyen Tuan Thanh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជន ខេត្ត Binh Dinh បានឲ្យដឹងថា ជ័យជំនះ Ngoc Hoi-Dong Da និងស្មារតីវីរភាព Tay Son នាអតីតកាលតែងតែជាប្រភពបំផុសគំនិតដើម្បីបង្កើតកម្លាំងពលំសម្រាប់អាជ្ញាធរ និងប្រជាជនខេត្ត Binh Dinh កសាងខេត្តឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៃតំបន់ភូមិភាគកណ្តាលប៉ែកខាងត្បូង៖ “ដូនតាយើងបានបង្កើតជ័យជំនះ Ngoc Hoi-Dong Da ដ៏ត្រចះត្រចង់នានិទាឃរដូវឆ្នាំ ១៧៨៩។ នាបច្ចុប្បន្ននេះ ដោយស្មារតីអមតៈនេះ តាងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំអំពាវនាវដល់បក្សភាគ អាជ្ញាធរ កងទ័ព និង ប្រជាជនក្នុងខេត្តបង្កើនសាមគ្គីភាព ស្រុះចិត្តគំនិតគ្នា ផ្លាស់ប្ដូរថ្មីការត្រិះរិះ បំពេញការងារយ៉ាងប្ដូរផ្ដាច់ ខិតខំប្រឹងប្រែងកសាងស្រុកកំណើត Binh Dinh ឱ្យកាន់តែសម្បូរធូធារស្រស់ស្អាត អរិយធម៌ ទំនើប ហើយក្លាយទៅជាខេត្តអភិវឌ្ឍន៍ក្នុងចំណោមខេត្តជួរមុខនៅភូមិភាគកណ្តាលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ