ឆ្នាំ ២០២៣ សេដ្ឋកិច្ចសង្គមវៀតណាមបន្តមាននិន្នាការងើបឡើងវិញ

(VOVWORLD) - GDP (ផលិតផលក្នុងស្រុកសរុប) ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយមាននិន្នាការវិជ្ជមាន ត្រីមាសបន្ទាប់គឺខ្ពស់ជាងត្រីមាសមុន (ត្រីមាសទី១ កើនឡើង ៣,៤១% ត្រីមាសទីពីរកើនឡើង ៤,២៥% ត្រីមាសទីបីកើនឡើង ៥,៤៧%) ។
ឆ្នាំ ២០២៣ សេដ្ឋកិច្ចសង្គមវៀតណាមបន្តមាននិន្នាការងើបឡើងវិញ - ảnh 1លោកស្រី Nguyen Thi Huong ប្រធាន អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) (រូបថត៖ VNA)

សេដ្ឋកិច្ច និងសង្គមរបស់វៀតណាមនៅឆ្នាំ ២០២៣ បន្តមាននិន្នាការងើបឡើងវិញ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា លទ្ធផលសំខាន់ៗជាច្រើនលើវិស័យផ្សេងៗសម្រេចបានគោលដៅដែលបានដាក់ចេញ ហើយបន្តជាចំណុចភ្លឺអំពីសេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោក។ នេះជាព័ត៌មានដែលត្រូវបានផ្តល់ដោយលោកស្រី Nguyen Thi Huong ប្រធាន អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ច សង្គមត្រីមាសទី ៤ និងឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៩ ធ្នូនៅទីក្រុងហាណូយ។

ជាក់ស្ដែង GDP (ផលិតផលក្នុងស្រុកសរុប) ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយមាននិន្នាការវិជ្ជមាន ត្រីមាសបន្ទាប់គឺខ្ពស់ជាងត្រីមាសមុន (ត្រីមាសទី១ កើនឡើង ៣,៤១% ត្រីមាសទីពីរកើនឡើង ៤,២៥% ត្រីមាសទីបីកើនឡើង ៥,៤៧%) ។ ជាទូទៅក្នុងឆ្នាំ ២០២៣ GDP ត្រូវបានប៉ាន់ប្រមាណថាកើនឡើង ៥,០៥% បើធៀបនឹងឆ្នាំមុន។ គួរកត់សម្គាល់ថា វិស័យ កសិកម្ម រុក្ខផល និងជលផលមានកំណើនវិជ្ជមាន ហើយបន្តជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ច។

ទាក់ទងនឹងសន្ទស្សន៍តម្លៃប្រើប្រាស់ (CPI) CPI ជាមធ្យមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ បានកើនឡើង ៣,៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅក្នុងឆ្នាំ ២០២៣ CPI បានកើនឡើង ៣,២៥% បើធៀបនឹងឆ្នាំមុន ដែលសម្រេចបានតាមគោលដៅកំណត់របស់រដ្ឋសភា។

ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងខែធ្នូមានប្រមាណ ១,៤ លាននាក់ កើនឡើងជិត ៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅក្នុងឆ្នាំ ២០២៣  ភ្ញៀវអន្តរជាតិមកវៀតណាមមានចំនួន ១២,៦ លាននាក់ លើសពីគោលដៅដែលបានដាក់ចេញគឺ ៨ លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ