ជំនួបមិត្តភាពរវាងប្រជាជនវៀតណាម-កម្ពុជា៖ ពីបេះដូងទៅបេះដូប

(VOVWORLD) - យើងត្រូវគោរពប្រពៃណីប្រវត្តិសាស្ត្រដោយសាច់ស្រស់ឈាមស្រស់នៃចំណងមិត្តភាពស្លាប់រស់វៀតណាម - កម្ពុជា ហើយបន្តមរតកដល់យុវជនប្រកបដោយភាពឆ្លាតវៃ ច្នៃប្រឌិត ដើម្បីយុវជនឈរជើងយ៉ាងរឹងមាំនៅលើមូលដ្ឋានគ្រឹះប្រពៃណីនេះ។
ជំនួបមិត្តភាពរវាងប្រជាជនវៀតណាម-កម្ពុជា៖ ពីបេះដូងទៅបេះដូប - ảnh 1ជំនួបមិត្តភាពរវាងប្រជាជនវៀតណាម-កម្ពុជា៖ ពីបេះដូងទៅបេះដូប

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា នៅខេត្ត Dak Nong ពិធីជួបសំណេះសំណាលរវាងគណៈប្រតិភូនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ជាមួយអតីតកងទ័ពស្ម័គ្រចិត្ត អតីតជំនាញការ កងទ័ពការពារព្រំដែន និងយុវជនខេត្ត Dak Nong បានប្រព្រឹត្តិទៅជាផ្លូវការ។ ក្នុងជំនួបនេះ លោក Le Hong Liem អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាបានឲ្យដឹងថា៖ “យើងត្រូវគោរពប្រពៃណីប្រវត្តិសាស្ត្រដោយសាច់ស្រស់ឈាមស្រស់នៃចំណងមិត្តភាពស្លាប់រស់វៀតណាម - កម្ពុជា ហើយបន្តមរតកដល់យុវជនប្រកបដោយភាពឆ្លាតវៃ ច្នៃប្រឌិត ដើម្បីយុវជនឈរជើងយ៉ាងរឹងមាំនៅលើមូលដ្ឋានគ្រឹះប្រពៃណីនេះ។ តាមរយៈកេរ្កិ៍មរតកដ៏ថ្លៃថ្លាទាំងនេះ យុវជននឹងមានមោទនភាព ទំនុកចិត្ត និងច្នៃប្រឌិត ដើម្បីរួមចំណែកកសាងប្រទេសទាំងពីរឱ្យកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

ចំណែកឯអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមលោក  Pham Nhuan បានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភកងទ័ពវៀតណាម ហើយមានគោលបំណងថាបន្តរួមចំណែកដល់ចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ៖ “ដោយមានជំនឿជាក់យ៉ាងរឹងមាំចំពោះទំនាក់ទំនងដ៏ភ្លឺស្វាងរវាងវៀតណាម-កម្ពុជា យើងបានប្តេជ្ញាចិត្តពូនជ្រុំ បន្តមរតកដល់ជំនាន់ក្រោយនូវរាល់តម្លៃប្រវត្តិសាស្ត្រប្រពៃណីដ៏ល្អប្រសើរអំពីចំណងមិត្តភាពវៀតណាម-កម្ពុជា រួមកម្លាំងកាយចិត្តជាក់ស្ដែងទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ