ជួយជ្រោមជ្រែងទិវាពិភពលោកអំពីរោគសញ្ញាទុយមុយ

ជួយជ្រោមជ្រែងទិវាពិភពលោកអំពីរោគសញ្ញាទុយមុយ - ảnh 1
ជួយជ្រោមជ្រែងទិវាពិភពលោកអំពីនិមិត្តសញ្ញាទុយមុយ

(VOV)_នាថ្ងៃទី២មេសា ជាថ្ងៃដែលបានអង្គការសហប្រជាជាតិ ជ្រើសរើសជា
ទិវាពិភពលោកយល់ដឹងអំពីរោគសញ្ញាទុយមុយ ដោយមានការព្រមមានថា៖ បណ្ដា
ប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះរោគសញ្ញានេះ។ ប្រធានបទដែលបាន
អង្គការសហប្រជាជាតិ ជ្រើសរើសក្នុងឆ្នាំនេះគឺ៖​ផ្សារភ្ជាប់សិទ្ធិ​និង​ផលប្រយោជន៍របស់ជនទុយមុយ ជាមួយដំណើការអនុវត្តន៍គោលដៅអភិវឌ្ឍន៍​និរន្តរភាព របស់
ប្រទេសនិមួយៗ។ 

          ក្នុងទិវាពិភពលោកយល់ដឹងអំពីរោគសញ្ញាទុយមុយ នាថ្ងៃទី២មេសានៅ​ទី
ក្រុងហាណូយ កុមារទុយមុយរាប់រយនាក់ក្នុងទូទាំងប្រទេសបានចូលរួមទិវា​បុណ្យ
កីឡាស្និទ្ធិស្នាលសំរាប់កុមារទុយមុយ។ នេះគឺជាឱកាសដើម្បីកុមាររួមបញ្ចូល​ជា
មួយសហគមន៍។ តាមបណ្ដាមនុស្សទុយមុយវៀតណាមថា៖នាបច្ចុប្បន្ន វៀតណាម
មានមនុស្សចំនួន២០ហ្មឺននាក់មានរោគសញ្ញាទុយមុយ និងអត្រានេះ​កំពុងកើន
ឡើងថែមទៀត។

          មុននោះ នាថ្ងៃទី១មេសា បណ្ដាញជនទុយមុយវៀតណាម បានរួមសហការ
ជាមួយអង្គការអភិវឌ្ឍន៍ ជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APCD) បានរៀបចំ​សិក្ខាសាលា៖ ទុយមុយនៅវៀតណាម -ស្ថានភាពនាបច្ចុប្បន្ន និងការលំបាក​សាកល្បង។ 
ថ្លែងមតិនៅទីនេះ លោកស្រី Hoang Ngoc Bich ប្រធានបណ្ដាញជនទុយមុយវៀត
ណាមបានចាត់ទុកថា៖

          “ ជនទុយមុយ ក៏ដូចជាមនុស្សពិការវៀតណាមចំនួន៧,២លាននាក់ ​មិនត្រូវ
ការអ្នកដំណាងអោយគេទេ ប៉ុន្តែ យើងខ្ញុំអំពាវនាវអោយមានសេចក្ដី​ស្រឡាញ់ ឬ
ការយោគយល់ចំពោះគេ។ យើងខ្ញុំជឿជាក់ថា៖ ជនទុយមុយនិយាយដោយឡែក
 ឬ ជនពិការនិយាយរួម ត្រូវការមានជីវភាពរស់នៅសមភាព មាន​សិទ្ធិបានគោរព 
ស្រលាញ់ ដូចជាមនុស្សធម្មតាផ្សេងៗ។ សារលិខិតរបស់យើងខ្ញុំគឺ៖ ចូរយល់ដឹង
 ស្រឡាញ់ និងចែករំលែកជាមួយជនទុយមុយ ដើម្បីយើងមាន​ជីវភាពរស់នៅប្រ
កបដោយសុភមង្គល៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ