ឈាមជិត១.០០០ឯកតាប្រមូលបាននៅក្នុងថ្ងៃដំបូងនៃពិធីបុណ្យនិទាឃរដូវក្រហម

(VOVWORLD) -នាព្រឹកថ្ងៃទី១០ខែមិនា កម្មវិធីបរិច្ចាគឈាមមានឈ្មោះថា ពិធីបុណ្យនិទាឃរដូវក្រ ហមបានបើកនៅវិទ្យាសា្ថន ឈាមនិងបញ្ចូលឈាមមជ្ឈឹម។ 
ឈាមជិត១.០០០ឯកតាប្រមូលបាននៅក្នុងថ្ងៃដំបូងនៃពិធីបុណ្យនិទាឃរដូវក្រហម - ảnh 1

ឈាមជិត១.០០០ឯកតាប្រមូលបាននៅក្នុងថ្ងៃដំបូងនៃពិធីបុណ្យនិទាឃរដូវក្រហម

ជាមួយនឹងសារ “បរិច្ចាគឈាមមួយតំណក-ប្រគល់ជីវិតមួយ” ពិធីបុណ្យឆ្នាំនេះ ទាក់ទាញការចូលរួមរបស់មនុស្សជាង២ពាន់នាក់។ ចាប់ផ្តើមពីថ្ងៃទី៣ខែមិនានិងអូស បន្លាយរយៈពេល៩ថ្ងៃ ពិធីបុណ្យនេះបានប្រព្រឹត្តទៅសកម្មភាពពោរពេញទៅដោយ អត្ថន័យជាច្រើន។ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងសុខាភិបាល លោក Nguyen Viet Tien បានឲ្យដឹងថា៖

        “ពិធីបុណ្យនិទាឃរដូវក្រហមនេះពោរពេញទៅដោយអត្ថន័យមនុស្សសាស្ត្រ មនុស្សធម៌ ហើយចំនួនអ្នកទៅបរិច្ចាគឈាមគឺច្រើនហួសពីការស្មានរបស់ខ្ញុំ។ មនុស្ស គ្រប់រូបគេចូលរួមក្នុងពិធីនេះគឺដើម្បីប្រតិបត្តិនូវអំពើល្អ គឺបរិច្ចាគនូវតំណក់ឈាមដ៏មាន តម្លៃរបស់ខ្លួនជាមួយនឹងស្មារតីសប្បាយរីករាយ។ មានអ្នកខ្លះគេបរិច្ចាគឈាមជាច្រើន លើកច្រើនសារ។ ខ្ញុំរំភើបចិត្តណាស់ដោយបានឃើញថា មានគ្រួ សារខ្លះគេនាំទាំងក្រុមគ្រួសារមកបរិច្ចាគឈាម ដែលបានសឲ្យឃើញ នូវការទទួលខុសត្រូវរបស់សហគមន៍គឺ ខ្ពស់ណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ