តួនាទីរបស់ដំបន់ចំពោះសមាហរណកម្មអន្តរជាតិ


តួនាទីរបស់ដំបន់ចំពោះសមាហរណកម្មអន្តរជាតិ - ảnh 1
តួនាទីរបស់ដំបន់ចំពោះសមាហរណកម្មអន្តរជាតិ (VOV)

        Vovworld-នាថ្ងៃទី១៩មិថុនានៅទីក្រុង Buon Ma Thuot ក្រសួងការ​បរទេស​វៀតណាមបានសហការជាមួយខេត្ត Dac Lac បានបើកសន្និសីទអ្នក​រាយការណ៍
​ជាមួយប្រធានបទ សមាហរណកម្មអន្តរជាតិដើម្បីអភិវឌ្ឍន៍ចីរភាព តួនាទីរបស់
ដំបន់។ ចូលរួមសន្និសីទមានដំណាងជាង២រយនាក់របស់ខេត្តចំនួន​៥​​ដំបន់ Tay
Nguyen និងខេត្តជុំវិញចំនួន៥។ ថ្លែងមតិនៅពិធីប្រារព្ធ លោក Y Dham Enuol អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានចាត់ទុកថា៖

        “រាល់ខ្លឹមសារនៅសន្និសីទលើកនេះនឹងជួយលើកកំពស់ការយល់ដឹង​សំរាប់ជួរកម្មាភិបាលមន្ត្រីនិងអង្គភាពអាជីវកម្ម បង្កភាពងាយស្រួលសំរាប់ការ​រៀបចំនិងអនុវត្តគោលនយោបាយសំដៅលាតត្រដាងដ៏ជោគជ័យសេចក្តីសំរេច
ចិត្តលេខ២២របស់ការិយាល័យនយោបាយអំពីសមាហរណកម្មអន្តរជាតិ។ ទន្ទឹម
នឹងនោះក៏ជាឱកាសជួបប្រាស្រ័យបទពិសោធន៍អំពីសមាហរណកម្មអន្តរជាតិ
របស់បណ្ដាខេត្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ