ទីក្រុងហូជីមិញរៀបចំកម្មវិធីអំណរបុណ្យតេត ជូនគ្រួសារយុវជនចំនួន ១ ០០០ គ្រួ

(VOVWORLD) - កម្មវិធីក៏ផ្តល់អំណោយបុណ្យតេតដល់គ្រួសារកម្មករវ័យក្មេងដែលជួបការលំបាកនៅទីក្រុង Thu Duc និងខ័ណ្ឌស្រុកនានាផងដែរ។
ទីក្រុងហូជីមិញរៀបចំកម្មវិធីអំណរបុណ្យតេត ជូនគ្រួសារយុវជនចំនួន ១ ០០០ គ្រួ - ảnh 1ទីក្រុងហូជីមិញរៀបចំកម្មវិធីអំណរបុណ្យតេត ជូនគ្រួសារយុវជនចំនួន ១ ០០០ គ្រួ (រូបថត៖ vna)

កម្មវិធី "គ្រួសាររីករាយបុណ្យតេត - គ្រួសារស្និទ្ធស្នាល បង្កើតបុណ្យតេតសម្បាយរីករាយ " ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ នៅផ្លូវ Pham Ngoc Thach សង្កាត់ Ben Nghe ខណ្ឌទី ១។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីបានប្រព្រឹត្តិទៅសកម្មភាព "បង្កើតឡើងវិញនូវទីធ្លាពិធីបុណ្យ តេតវៀតណាម" ជាមួយឈុតឆាកដោយប្រធានបទ "និទាឃរដូវ និងយុវវ័យ"; កន្លែងថតរូបបង្កើតឡើងវិញនូវទីធ្លាតេតវៀតណាមសម្រាប់ប្រជាជន និងភ្ញៀវទេសចរ ការប្រកួតតាំងបង្ហាញស្ពកផ្លែឈើវៀតណាមសម្រាប់សមាជិកសម្ព័នយុវជន; កន្លែងលេង “ល្បែងប្រជាប្រិយ” ជួយកុមារ និងប្រជាជនស្វែងយល់អំពីទំនៀមទំលាប់ប្រពៃណីតេតរបស់ជនជាតិវៀតណាម។ ជាពិសេសនៅក្នុងកម្មវិធីនោះ សកម្មភាព "ពិធីជប់លៀងអស្ចារ្យ" បានធ្វើឡើងសម្រាប់គ្រួសារយុវជនចំនួន ១ ០០០ គ្រួ ក្នុងតំបន់ជាមួយនឹងមុខម្ហូបបែបប្រពៃណីក្នុងបុណ្យតេត។

កម្មវិធីក៏ផ្តល់អំណោយបុណ្យតេតដល់គ្រួសារកម្មករវ័យក្មេងដែលជួបការលំបាកនៅទីក្រុង Thu Duc និងខ័ណ្ឌស្រុកនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ