ទិវាកំណាព្យវៀតណាមលើកទី១៦មានចំណុចថ្មីជាច្រើន

(VOVWORLD) -ទិវាកំណាព្យវៀតណាមលើក ទី១៦ឆ្នាំ២០១៨ នឹងបានប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ គឺថ្ងៃទី២៧និង២៨ខែកុម្ភៈនិងថ្ងៃទី១ ទី២ខែមិនា ក្រោមប្រធានបទ “អក្សរសាស្ត្ររួម ដំណើរជាមួយប្រទេសជាតិ”។ ទិវាកំណាព្យឆ្នាំនេះនឹងពោរពេញទៅដោយចំណុចថ្មី និង សកម្មភាពដ៏សម្បូរបែប។
ទិវាកំណាព្យវៀតណាមលើកទី១៦មានចំណុចថ្មីជាច្រើន - ảnh 1 ទិដ្ឋភាពទិវាកំណាព្យវៀតណាមនាឆ្នាំ២០១៧

ឆ្នាំនេះក៏ជាឆ្នាំដំបូង ដែលសមាគមអ្នកនិពន្ធហាណូយនិងសមាគមអ្នកនិពន្ធវៀត ណាម រួមសហការ រៀបចំកម្មវិធីកំណាព្យពីរប្រភេទ គឺកំណាព្យប្រពៃណីនិងកំណាព្យយុវវ័យ។ ជាពិសេស ទិវាកំណាព្យឆ្នាំនេះនឹងមានវត្តមានកវីល្បីឈ្មោះមកពីសមាគមកវីជប៉ុន គេ នឹងជួបប្រាស្រ័យជាមួយមហាជនស្រឡាញ់កំណាព្យវៀតណាម។ ក្រៅពីនោះ នៅមាន ការចូលរួមរបស់ក្លឹបកំណាព្យចំនួន៦០ ជាមួយសកម្មភាពស្មូត្រនិងឧទ្ទេសនាមអំពី កំណាព្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ