នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អះអាងនូវមូលដ្ឋានគ្រឹះរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា លោក Narendra Modi នាព្រឹកថ្ងៃទី២៤ខែមករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពី ទីក្រុងហាណូយ ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌានិងពិធីអបអរទិវាសាធារណរដ្ឋឥណ្ឌាលើកទី៦៩ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមករា។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អះអាងនូវមូលដ្ឋានគ្រឹះរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញមកដល់ព្រលានយន្តហោះយោធា Palam (រូបថតៈThống Nhất-TTXVN

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ កាសែត Times of India របស់ឥណ្ឌា បានចុះផ្សាយនូវអត្ថបទឆ្លើយសម្ភាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្តីពីការជម្រុញថែមទៀតភាពជាដៃគូអាស៊ាន-ឥណ្ឌា។ យោងតាមលោកនាយក រដ្ឋមន្ត្រីថា ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាបានឈរលើតម្លៃយូរអង្វែង ដែល បានបង្កើតឡើងតាមរយៈអន្តរកម្មរវាងវប្បធម៌និងប្រពៃណី។ លោកបានបញ្ជាក់ថា ដោយមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ថ្នាក់ដឹកនាំអាស៊ាននិងឥណ្ឌា គប្បីខិតខំប្រឹងប្រែងថែម ទៀតដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឡើងកំពស់ថ្មី។ លោក Nguyen Xuan Phuc ក៏សម្តែងក្តីសង្ឃឹមទៅលើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា ឈរលើ មូលដ្ឋានសន្តិភាព ស្ថិរភាពនិងគោរពនីតិរដ្ឋក្នុងតំបន់ ទាំងក្នុង មហាសមុទ្រឥណ្ឌានិង មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។

        ស្តីពីការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា  ឆ្នាំ២០១៧បានគូសសញ្ញា នូវការបោះជំហានសំខាន់ក្នុងដំណើរការកសាង COC។ យោងតាមលោកនាយករដ្ឋ មន្ត្រី ការទទួលបាន COC មានចរិតលក្ខណៈចាប់បង្ខំស្របច្បាប់នេះនឹងរួមចំណែក សំខាន់សម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និយាយរួមនិងសមុទ្រខាងកើតនិយាយ ដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ