នាយករដ្ឋមន្ត្រីអញ្ជើញជួបសន្ទនាជាមួយកម្មករមណ្ឌលឧស្សាហកម្មនៅវាលសណ្ត ទន្លេក្រហម

(VOVWORLD) -ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ជាមួយ កម្មករនិយោជិកជាង៨០០នាក់នៅបណ្តាមណ្ឌលឧស្សាហកម្មវាលសណ្តទន្លេក្រហម បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ខែឧសភានៅខេត្ត Ha Nam (ភាគខាងជើងវៀត ណាម)
នាយករដ្ឋមន្ត្រីអញ្ជើញជួបសន្ទនាជាមួយកម្មករមណ្ឌលឧស្សាហកម្មនៅវាលសណ្ត ទន្លេក្រហម - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយកម្មករនៅមណ្ឌលឧស្សាហកម្មវាលសណ្តទន្លេក្រហម 

ក្រោមប្រធានបទ“ទិន្នផលខ្ពស់ជាង សុមុមាលភាពល្អជាង”។ នេះជាលើកទី៣ដែលនាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលនិងជួប សន្ទនា ជាមួយកម្មករនិងកម្មាភិបាលសហជីព។

នៅក្នុងជំនួបនេះ កម្មករ និយោជិកបានលើកឡើងនូវឧបសគ្គដែលពួកគេកំពុងជួបប្រទះដូចជាការងារធ្វើ ប្រាក់បៀវត្ស ជីវភាពខាងវប្បធម៌និងស្មា រតីតាមរយៈមណ្ឌលឧស្សាហកម្មនិងមណ្ឌលកែច្នៃជាដើម។

អញ្ជើញឆ្លើយតបតាមបញ្ហាដែលបានលើកឡើងទាំងអស់នេះ លោក Nguyen Xuan Phuc បានចាត់ទុកដូច្នេះ៖“នាយករដ្ឋមន្ត្រីរដ្ឋាភិបាលមានគោលការជាស្រាប់ស្តីពីបញ្ហាលំនៅដ្ឋានសង្គមនិង លក្ខណៈវប្បធម៌សម្រាប់កម្មករ។ ត្រូវចំណាយដីនិងប្រមូលរាល់ប្រភពកម្លាំងពលំ ដើម្បី សាងសងលំនៅដ្ឋានសង្គម។ ហើយសហគ្រាសក៏គប្បីផ្តោតការយកចិត្តទុកដាក់ ចំណាយប្រភពកម្លាំង ដើម្បីកសាងលំនៅដ្ឋានសម្រាប់កម្មករ ជាពិសេសត្រូវមាន ប្រព័ន្ធសាលាមតោយ្យ ដោយបំពាក់តាមបទដ្ឋានចាំបាច់”។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អាហារូបករ ណ៍ចំនួន៦៥ចំណែកសម្រាប់កម្មករ ដើម្បីលើកទឹកចិត្តឲ្យកម្មករ សិក្សារៀនសូត្រ លើកកម្ពស់សមត្ថភាព ព្រមទាំងប្រគល់ផ្ទះចំនួ ១៨ខ្នងសម្រាប់កម្មករមានស្ថានភាព លំបាកពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ