បើកកម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac

បើកកម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac - ảnh 1
បើកកម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac(VOV)

(VOV)_កម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac បាន
បើកនាយប់ថ្ងៃទី១៨ វិច្ឆិកា នៅខេត្ត Thai Nguyen (ភាគខាង​ជើងវៀតណាម)។ នេះ
គឺជាសកម្មភាពផ្សព្វផ្សាយ ឧទ្ទេសនាមអំពីសក្ដានុ​ភាពទេសចរណ៍ ការទាំក់ទាញវិនិយោគិន អាជីវករចូលក្នុងតំបន់ Viet Bac រួមមាន៖ Thai Nguyen, Bac Kan, Cao Bang,
Lang Son , Tuyen Quang, Ha Giang ។ នៅទីនេះបានមានបណ្ដាឈុតសម្ដែងសិល្បះ
ជាច្រើន ដូចជា៖​ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិDao នៅខេត្ត Bac Kan ពិធី Then
របស់ជនជាតិ Tay នៅខេត្ត Cao Bang …ជាដើម។ ថ្លែងមតិនៅ​ទីនេះ​ លោក Nguyen
Van Tuan - អគ្គនាយកអគ្គ​នាយកដ្ឋានទេសចរណ៍វៀតណាម ​បានសង្កត់ធ្ងន់ថា៖

          “ ដើម្បីពង្រីកសក្ដានុភាព ឧត្តមភាព អត្តសញ្ញាណរបស់តំបន់ និង​កម្លាំងតភ្ជាប់
 អភិវឌ្ឍន៍ទេសចរណ៍តំបន់ Viet Bac ក្រសួងវប្បធម៌ កីឡា​និងទេសចរណ៍ស្នើបណ្ដា
តំបន់ត្រូវបង្កើតគំរោងផែនការមេ អនុវត្តបណ្ដាកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ ទួរ តំបន់ទេសចរណ៍ ប្រកបដោយជាក់ស្ដែងនិងចីរភាព។ តាមរយៈការតភ្ជាប់លើគ្រប់ជ្រុង
ជ្រោយ មានកម្មវិធីតភ្ជាប់ជាក់ស្ដែង សមស្រប ពិសេសគឺយកចិត្តទុកដាក់ដល់ការ
ងារធ្វើអាជីវកម្មធនធានទេសចរណ៍ចីរភាព មានការទទួលខុសត្រូវចំពោះបរិស្ថាន 
បង្កើនការងារបណ្ដុះ​បណ្ដាប្រភពធនធានមនុស្ស បំពេញតម្រូវការផ្សាភ្ជាប់ជាមួយ
តំបន់ផ្សេងៗទៀត ជាពិសេសគឺរដ្ឋធានីហាណូយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ