បណ្ដាដំបន់របស់វៀតណាមជួយជ្រោមជ្រែងម៉ោងផែនដី

បណ្ដាដំបន់របស់វៀតណាមជួយជ្រោមជ្រែងម៉ោងផែនដី - ảnh 1
ម៉ោងផែនដីឆ្នាំនេះមានសារ “ចូរធ្វើសកម្មភាពដើម្បីផែនដីបន្ថែមពណ៌បៃតង”។ (VOV)


        Vovworld-នាយប់ថ្ងៃទី២៩មិនា ខេត្តក្រុងចំនួន៦៣របស់វៀតណាមនឹង​រួម​ជាមួយពិភពលោកធ្វើសកម្មភាពក្នុងម៉ោងផែនដី ជាមួយសកម្មភាពជាច្រើន​សំដៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពប្រភពថាមពលនិងការពារបរិស្ថាន​ចំពោះបំរែបំរួលអាកាសធាតុ។

        ម៉ោងផែនដីឆ្នាំនេះមានសារ “ចូរធ្វើសកម្មភាពដើម្បីផែនដីបន្ថែមពណ៌​
បៃតង”។ នេះជាលើកទី៨ហើយដែលយុទ្ធនាការនេះត្រូវបានរៀបចំលើពិភព
លោកនិង​លើក​ទី៦នៅវៀតណាម។

        តាមក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម អង្គភាពរៀបចំពិធីបិទភ្លើង​
ជួយ​ជ្រោមជ្រែងយុទ្ធនាការនឹងបានផ្សាយបន្តផ្ទាល់ពីម៉ោង២០ដល់ម៉ោង២១​
និង​៣០នាទីនៅទីលានបដិវត្តខែសីហា(ទីក្រុងហាណូយ)។ ​ស្ពានទូរទស្សន៍​មួយ
ក៏​ត្រូវ​​បានបង្កើតនៅទីក្រុងហូជីមិញផងដែរ។

        នៅខេត្ត Nghe An និស្សិតមហាវិទ្យាល័យសេដ្ឋកិច្ច Nghe An បានសកម្ម​ត្រៀមរៀបចំចូលរួមម៉ោងផែនដីនាយប់ថ្ងៃទី២៩មិនា។ និស្សិត Nguyen Thanh
Hien បានឲ្យដឹងថា៖

        “ខ្ញុំនិងមិត្តនិស្សិតបានរួមគ្នាត្រៀមទៀន ប៉ាណូដើម្បីចូលរួមសកម្មភាព
ដង្ហែ​ក្បួន​ជួយជ្រោមជ្រែងម៉ោងផែនដី។ យើងខ្ញុំចង់ឲ្យតាមរយៈសកម្មភាព
សំដៅ​លើក​កំពស់ការយល់ដឹងរបស់ជនគ្រប់រូបអំពីសន្សំសំចៃអគ្គិសនី សន្សំ
សំចៃ​ថាមពល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ