បណ្ដាសកម្មភាពអបអរសាទរបក្ស និទាឃរដូវ២០១៦នៅតំបន់នានា

បណ្ដាសកម្មភាពអបអរសាទរបក្ស និទាឃរដូវ២០១៦នៅតំបន់នានា - ảnh 1
បណ្ដាសកម្មភាពអបអរសាទរបក្ស និទាឃរដូវ២០១៦នៅតំបន់នានា

(VOV)_នាយប់ថ្ងៃទី៣កុម្ភះ នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) បាន
ប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះ ដោយប្រធានបទ៖ ជឿជាក់ទៅលើបក្ស​ទាំងមូល
 រួមមានបណ្ដាបទចម្រៀងស្ងើចសរសើរបក្សកុម្មុយនីស្តវៀតណាម ​ស្ងើចសរសើរ
លោកប្រធានហូជីមិញ ស្រុកកំណើត និងនិទាឃរដូវ។ មុននោះ ​នាថ្ងៃទី២ កុម្ភះ នៅទី
ក្រុងហូជីមិញក៏បានប្រព្រឹត្តទៅការតាំងពិព័រណ៌រូបភាព ៖​អបអរសាទរនិទាឃរដូវ 
ឆ្នាំវកអដ្ឋស័ក -អបអរសាទរបក្សរុងរឿង។

          អំអរបុណ្យចូលឆ្នាំប្រពៃណី ២០១៦ នាថ្ងៃទី៣កុម្ភះ នៅទីក្រុង Quang Ngai
 (ភាគកណ្ដាលវៀតណាម) បានបើកសួនច្បារ Ba To ដោយប្រធានបទ៖ ទីក្រុង​ 
Quang Ngai ផ្កានិទាឃរដូវចម្រុះពណ៌។ សួបច្បារនេះនឹងបំរើប្រជាជនមកលេង
​ទស្សនា ​ដល់ថ្ងៃទី១៥ខែទី១ តាមច័ន្ទគតិ។ 

          អបអរសទរ ៨៦ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនិងអបអរសាទរជោគជ័យ មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២ នៅទីក្រុង
 ​Thai Nguyen (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីសិល្បះ​ពិសេស​
ដោយប្រធានបទ៖ អបអរសាទរប្រទេសជាតិផ្លាស់ប្តូរថ្មី អបអរសាទរនិទាឃរដូវ 
២០១៦។បណ្ដាសិល្បករ សិល្បការិនី បានសម្ដែងបណ្ដាបទចម្រៀងរបាំ ស្ងើច
​សរសើរបក្ស លោកប្រធានហូជីមិញ អបអរសាទរប្រទេសជាតិកំពុងផ្លាស់ប្តូរថ្មី
បង្កើត​ឡើងបរិយាកាសសប្បាយរីករាយ កក់ក្តៅ ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី 
២០១៦។

          ក្នុងឱកាសនេះ នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc (ភាគខាងជើ​ងវៀត
​ណាម) ​បានប្រព្រឹត្តទៅកម្មវិធី៖​និទាឃរដូវស្រុកគំណើត ដោយមានការចូលរួម​
របស់​អាណិ​ក​ជន​វៀតណាមរាប់រយនាក់។ នៅទីនេះ បងប្អូនអាណិកជនក៏​បាន
ចែករំលែកបទ​ពិសោធន៍ជា​ច្រើន​ក្នុងការគ្រប់គ្រង ភាពជឿនលឿនអំពី​វិទ្យា
សាស្ត្រ បច្ចេកទេស និង​របៀប​ធ្វើការទំនើបផងដែរ។

          ក៏ក្នុងថ្ងៃទី៣កុម្ភះ នៅខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម) បាន​ប្រ
ព្រឹត្ត​ទៅ​ពិធី​បុណ្យកាសែតឆ្នាំវកអដ្ឋស័ក ២០១៦ ដោយមានផលិតផល​សារ
ព័ត៍មាន​ជាងមួយ​ពាន់ ពីស្ថាប័នសារព័ត៍មាន ទស្សនវដ្តីមជ្ឈឹមនិងខេត្ត ​ទីក្រុង
​នានាក្នុងទូទាំងប្រទេស។​ ផលិតផលសារព័ត៍មាននេះ បានផ្តល់ព័រត័មាន​ទៅ
លើគ្រប់វិស័យ៖​នយោបាយ ​សេដ្ឋកិច្ច ​វប្បធម៌ សង្គម សន្តិសុខ ​ការពារជាតិនិង​
ចំណុចវប្បធម៌លេចធ្លោនៅ​តំបន់នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ