បន្តការផ្លាស់ប្តូរថ្មីជាសារវ័នលើគ្រប់វិស័យផ្នែកអប់រំ បណ្តុះបណ្តាលរបស់វៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី ៧មិនា រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម Pham
Vu Luan បានមានការសន្ទនា Online ជាមួយប្រជាជននៅក្លោងទ្វាព័ត៌មានអេឡិកត្រូនិករដ្ឋា
ភិបាល ដែលផ្តោតទៅលើបញ្ហាមួយចំនួនដូចជា គុណភាពអប់រំថ្នាក់ឧត្តមសិក្សា ខ្លឹមសារ
នៃកម្មវិធីសៀវភៅសិក្សា មូលដ្ឋាន សំភារៈ និងរបបអាទិភាពចំពោះគ្រូបង្រៀននៅតំបន់
ឆ្ងាយដាច់ស្រយាល់។ រដ្ឋមន្រ្តី Pham Vu Luan ក៏បាននាំចេញរាល់ដំណោះស្រាយដើម្បីជំ
នេះពុះពារ និងលើកកំពស់គុណភាពអប់រំដែលប្រជាជនលើទូទាំងប្រទេសកំពុងយកចិត្ត
ទុកដាក់។ ឆ្លើយសំនួរអំពីបណ្តាភារកិច្ចស្នូលនៃផ្នែកអប់រំក្នុងឆ្នាំ ២០១២ រដ្ឋមន្រ្តី Pham Vu
Luan ឲ្យដឹងថា៖ចំពោះ សាលាមធ្យមសិក្សាចំណេះទូទៅនិងមតេយ្យ គឺត្រូវបង្កើនមូលដ្ឋាន
សំភារៈ និង បណ្តាលក្ខណៈ ធានាគុណភាពអប់រំ ទាំងអំពីបរិមាណគុណភាព និងត្រូវយក
ចិត្តទុកដាក់ដល់ ការអប់រំនៅតំបន់ឆ្ងាយដាចស្រយាល និងតំបន់ជន ជាតិ។ ចំពោះថ្នាក់
ឧត្តមសិក្សា គឺយើងខ្ញុំនឹងបន្តអនុវត្តការបែងចែកគ្រប់គ្រងរដ្ឋ។ក៏ក្នុងការសន្ទនានេះ បញ្ហាផ្លាស់ប្តូរថ្មីក្នុងការប្រឡងចូលមហាវិទ្យាល័យ សាលាជាន់ខ្ពស់ ឆ្នាំ ២០១២ក៏បាន
និយាយដល់ដែរ៕

បន្តការផ្លាស់ប្តូរថ្មីជាសារវ័នលើគ្រប់វិស័យផ្នែកអប់រំ បណ្តុះបណ្តាលរបស់វៀតណាម - ảnh 1
រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម Pham Vu Luan (Image:Chinhphu.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ