ប្រគល់ពានរង្វាន់ Bui Xuan Phai– ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ លើកទី១៦

(VOVWORLD) - នារសៀលថ្ងៃទី ៥ តុលា នៅទីក្រុងហាណូយ កាសែតកីឡា និងវប្បធម៌ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) បានរៀបចំពិធីប្រគល់ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយឆ្នាំ ២០២៣ លើកទី១៦។
ប្រគល់ពានរង្វាន់ Bui Xuan Phai– ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ លើកទី១៦ - ảnh 1ពានរង្វាន់សំខាន់ដើម្បីសេចក្តីស្រឡាញ់នៃទីក្រុងហាណូយត្រូវបានប្រគល់ជូនសិល្បករប្រជាជន អ្នកដឹកនាំរឿង លោក Dang Nhat Minh
 
 ពានរង្វាន់នេះមានគោលបំណងលើកតម្កើងអាជីពសិល្បៈករល្បីឈ្មោះ Bui Xuan Phai និងបន្តសេចក្តីស្រឡាញ់របស់លោកចំពោះទីក្រុងហាណូយ។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំដល់អ្នកនិពន្ធ គំនិត និងស្នាដៃដែលមានខ្លឹមសារសិល្បៈ និងវិទ្យាសាស្ត្រខ្ពស់ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងទិដ្ឋភាពនៃជីវភាពរបស់ទីក្រុងហាណូយ និង បង្កប់នូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះទីក្រុងហាណូយ។ អាស្រ័យហេតុនេះ លើកទឹកចិត្ត ដល់អ្នកនិពន្ធក្នុងការតែងនិពន្ធ និងបង្កើតស្នាដៃវប្បធម៌ សិល្បៈ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ និងលើកទឹកចិត្តសកម្មភាពដ៏ស្រស់ស្អាតដើម្បីសេចក្តីស្រឡាញ់ ហាណូយ របស់ប្រជាជន រួមចំណែកកសាងជីវភាពខាងវប្បធម៌របស់ប្រជាជនរដ្ឋធានី។ លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖

“ជាមួយនឹងប្រវត្តិសាស្ត្ររយៈពេល ១៦ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយនោះ ទីក្រុងហាណូយជឿជាក់ និងមានគោលបំណងថាផលិតផលវប្បធម៌ដ៏វិសេសវិសាលអំពីទីក្រុងហាណូយ របស់អ្នកនិពន្ធនឹងបន្តរីកសាយភាយបន្ថែមទៀត ជាមួយនឹងគោលដៅពង្រីកធនធានវប្បធម៌ និងធនធានមនុស្ស បង្កើតកម្លាំងផ្ទៃក្នុងផងដែរ”។

ឆ្នាំនេះ ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយត្រូវបានប្រគល់ជូនចំពោះប្រភេទស្នាដៃចំនួន ៤ ក្នុងនោះពានរង្វាន់សំខាន់ដើម្បីសេចក្តីស្រឡាញ់នៃទីក្រុងហាណូយត្រូវបានប្រគល់ជូនសិល្បករប្រជាជន អ្នកដឹកនាំរឿង លោក Dang Nhat Minh ។ លោកបានរួមចំណែកចំពោះទីក្រុងហាណូយ តាមរយៈស្នាដៃសិល្បៈភាពយន្ត និងអក្សរសិល្ប៍ត្រូវបានបង្កប់តម្លៃប្រវត្តិសាស្ត្រ និងមនុស្សសាស្ត្រ អំពីទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ