ផ្លាស់ប្ដូរបទពិសោធន៍ចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប

ផ្លាស់ប្ដូរបទពិសោធន៍ចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប - ảnh 1
ទិដ្ឋភាពនៃសន្និសីទនេះ​ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៧ ធ្នូ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលរក្សាសន្តិភាព
 វៀតណាម ក្រសួងការពារប្រទេស​បានសហការជាមួយស្ថានទូតបារាំងប្រចាំក្រុង
 ហាណូយ រៀបចំសន្និសីទផ្លាស់ប្ដូរបទពិសោធន៍ដាក់ពង្រាយកងវិស្វកម្មចូលរួម
សកម្មភាពរក្សាសន្តិភាពអ.ស.បរវាងវៀតណាមនិងបារាំង។នៅទីនេះ វរសេនីយ៍ឯក
 Hoang Kim Phung នាយកមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាមបានឲ្យដឹងថា វៀត
ណាមចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.បជាគោលជំហរធំរបស់បក្សនិងរដ្ឋ
អនុវត្តន៍គោលនយោបាយកិច្ចការបរទេសពហុទិស សកម្មរួមវិភាគទានទៅក្នុង
បញ្ហាសន្តិសុខនិងសន្តិភាពពិភពលោក។លោក Hoang Kim Phung បានសង្កត់ធ្ងន់
ថា៖
“នៅសន្និសីទលើកនេះ យើងខ្ញុំសង្ឃឹមថា បារាំងនឹងចែករំលែកបទពិសោធន៍
ដ៏ថ្លៃថ្លាអំពីការរៀបចំ សហការជាមួយអ.ស.ប  សហការរវាងកងកម្លាំងខុសពីគ្នា
ក្នុងបរិយាកាសពហុជាតិក៏ដូចជាសមត្ថភាពដើម្បីដោះស្រាយបញ្ហានៅប្រទេស
ណាមួយ ដែលយើងបញ្ជូនកងកម្លាំងប្រយុទ្ធនិងកងវិស្វកម្មទៅចូលរួម”។
រីឯលោក Remi Lambert ទីប្រឹក្សាទី១ ស្ថានទូតបារាំងប្រចាំវៀតណាមបាន
អះអាងថា៖ “បារាំងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះ
បណ្ដាលភាសា បារាំងសំរាប់កម្មាភិបាល នាយទាហាន អញ្ជើញអ្នកជំនាញការ
បារាំងមកដល់ វៀតណាម ឬរៀបចំវគ្គបណ្ដុះបណ្ដាលសំរាប់នាយទាហានវៀត
ណាមនៅ បារាំង”។
គិតរហូតដល់ពេលនេះ វៀតណាមបានបញ្ជូននាយទាហានចំនួន១២រូបទៅ
ចូលរួមក្រុមបេសកកម្មរបស់អ.ស.បប្រចាំស៊ូដង់ខាងត្បូងនិងសាធារណៈរដ្ឋ
អាហ្វ្រិកកណ្ដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ