ផ្សព្វផ្សាយទិវាពាណិជ្ជសញ្ញាវៀតណាម

(VOVWORLD) - និន្នាការប្រើប្រាស់ទំនិញនាបច្ចុប្បន្នគឺផ្លាស់ប្ដូរទៅជាផលិតផលស្និទ្ធស្នាលជាមួយបរិស្ថាន ដូច្នេះហើយ ផលិតកម្មបៃតងគឺជាកត្តាឧត្តមភាពជួយសហគ្រាសលើកកម្ពស់ពាណិជ្ជសញ្ញា និងទាក់ទាញអតិថិជន។

ថ្ងៃទី ២០ មេសា គឺជាទិវាពាណិជ្ជសញ្ញាវៀតណាម។ ឆ្លងកាត់រយៈពេល ១៥ ឆ្នាំ ទិវាពាណិជ្ជសញ្ញាវៀតណាម (២០ មេសា ២០០៨ - ២០ មេសា ២០២៣) បានរួមចំណែកបង្កើនការយល់ដឹងអំពីពាណិជ្ជសញ្ញាជាតិវៀតណាម ផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលពាណិជ្ជសញ្ញាជាតិវៀតណាមទៅកាន់សហគមន៍ទាំងជាតិ និងអន្តរជាតិ។ ក្នុងឱកាសនេះ នាព្រឹកថ្ងៃតី ២០ មេសា ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរៀបចំវេទិកាពាណិជ្ជសញ្ញាជាតិវៀតណាម ឆ្នាំ ២០២៣ ដោយប្រធានបទ “កំណត់ទីតាំងពាណិជ្ជសញ្ញាជាតិវៀតណាមបៃតង”។ លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖និន្នាការប្រើប្រាស់ទំនិញនាបច្ចុប្បន្នគឺផ្លាស់ប្ដូរទៅជាផលិតផលស្និទ្ធស្នាលជាមួយបរិស្ថាន ដូច្នេះហើយ ផលិតកម្មបៃតងគឺជាកត្តាឧត្តមភាពជួយសហគ្រាសលើកកម្ពស់ពាណិជ្ជសញ្ញា និងទាក់ទាញអតិថិជន។

សប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ២០២៣ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ មេសា ត្រូវបានរំពឹងថានឹងជួយសហគ្រាសជ្រើសរើសដំណោះស្រាយល្អប្រសើរកសាងពាណិជ្ជសញ្ញាផលិតផល និងពាណិជ្ជសញ្ញាសហគ្រាសលំដាប់អន្តរជាតិ ក៏ដូចជារួមចំណែកកសាងការពាណិជ្ជសញ្ញាជាតិបៃតងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ