ពិធីបំផុសថ្នាក់ជាតិសប្តាហ៍កោះសមុទ្រ វៀតណាម ខែសកម្មភាពដើម្បីបរិស្ថានឆ្នាំ ២០២៣

(VOVWORLD) - ប្រធានបទនៃទិវាបរិស្ថានពិភពលោកឆ្នាំនេះ គឺ “ដំណោះស្រាយចំពោះការបំពុលប្លាស្ទីក” ដែលផ្តោតលើការអនុវត្តយុទ្ធនាការ “ប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទីក”។ ប្រធានបទនេះសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តទៅក្នុងសកម្មភាពជាក់ស្តែង ការអនុវត្តយ៉ាងទូលំទូលាយនូវដំណោះស្រាយកាត់បន្ថយផ្លាស្ទិក និងគោលបំណងទប់ស្កាត់និន្នាការនៃការបង្កើនការបំពុល និងការរិចរិលបរិស្ថាន។
ពិធីបំផុសថ្នាក់ជាតិសប្តាហ៍កោះសមុទ្រ វៀតណាម ខែសកម្មភាពដើម្បីបរិស្ថានឆ្នាំ ២០២៣ - ảnh 1ពិធីបំផុសថ្នាក់ជាតិសប្តាហ៍កោះសមុទ្រ វៀតណាម ខែសកម្មភាពដើម្បីបរិស្ថានឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី៤ មិថុនា នៅទីក្រុង Nghe An ក្រសួងធម្មជាតិ និងបរិស្ថានបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An រៀបចំពិធីបំផុសថ្នាក់ជាតិសប្តាហ៍កោះសមុទ្រវៀតណាម ខែធ្វើសកម្មភាពដើម្បីបរិស្ថាន ឆ្លើយតបទៅនឹងទិវាមហាសមុទ្រពិភពលោក ទិវាបរិស្ថានពិភពលោកឆ្នាំ ២០២៣។

ប្រធានបទនៃទិវាបរិស្ថានពិភពលោកឆ្នាំនេះ គឺ “ដំណោះស្រាយចំពោះការបំពុលប្លាស្ទីក” ដែលផ្តោតលើការអនុវត្តយុទ្ធនាការ “ប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទីក”។ ប្រធានបទនេះសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តទៅក្នុងសកម្មភាពជាក់ស្តែង ការអនុវត្តយ៉ាងទូលំទូលាយនូវដំណោះស្រាយកាត់បន្ថយផ្លាស្ទិក និងគោលបំណងទប់ស្កាត់និន្នាការនៃការបង្កើនការបំពុល និងការរិចរិលបរិស្ថាន។

ទន្ទឹមនឹងនេះ ទិវាមហាសមុទ្រពិភពលោក (៨ មិថុនា) ឆ្នាំនេះ ត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសដោយប្រធានបទ "ភពផែនដីមហាសមុទ្រ៖ ជំនោរកំពុងប្រែប្រួល" ដែលមានខ្លឹមសារសំខាន់ៗដូចជា៖ មហាសមុទ្រគឺជាប្រព័ន្ធអេកូដ៏ធំបំផុតរបស់ផែនដី; ទំនាក់ទំនងរវាងមហាសមុទ្រ និងអាកាសធាតុ; ការគ្រប់គ្រងឆ្នេរសមុទ្រ និងសារៈសំខាន់វប្បធម៌មហាសមុទ្រ; កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរប្រព័ន្ធសមុទ្រ និងមហាសមុទ្រ។

ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh បានអំពាវនាវឱ្យក្រសួង ស្ថាប័ន អង្គភាព ស្ថានប័នថ្នាក់មជ្ឈិម អាជ្ញាធរមូលដ្ឋាន អង្គភាព បុគ្គល និងសហគ្រាសត្រូវចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាបំពុលសំណល់ប្លាស្ទិក រួមចំណែកការពារបរិស្ថាន ការពារសមុទ្រនិងមហាសមុទ្រ។

“ទិវាបរិស្ថានពិភពលោក និងទិវាមហាសមុទ្រពិភពលោកឆ្នាំនេះ គឺជាឱកាសមួយដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត ការផ្លាស់ប្តូរការយល់ដឹង ឯកភាពសកម្មភាព ជំនះយ៉ាងសកម្មលើការលំបាក និងបញ្ហាប្រឈមនានាដែលបានបង្កឡើង និងទប់ស្កាត់អត្រានៃការបំពុលបរិស្ថាន និងការរិចរិលបរិស្ថាន ; ជំនួសការប្រើប្រាស់ថង់ផ្លាស្ទិក ហើយប្រើប្រាស់ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន រួមចំណែកដល់ការការពារបរិស្ថាន ដើម្បីជាផលប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ