មូលដ្ឋាន​​នានា​ទទួល​ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករក្នុងឱកាសបុណ្យតេត​ប្រពៃណី​

(VOVWORLD) - តំបន់ទេសចរណ៍នានាក៏បានរៀបចំសកម្មភាពស្វាគមន៍ឆ្នាំថ្មីដូចជា ការសម្តែងម៉ុងសាយ ជូនអាំងប៉ាវដើមឆ្នាំ កម្មវិធីតន្ត្រី ល្បែងលេងប្រជាប្រីយ៍... ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីលក្ខណៈពិសេសនៃវប្បធម៌វៀតណាម។
មូលដ្ឋាន​​នានា​ទទួល​ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករក្នុងឱកាសបុណ្យតេត​ប្រពៃណី​ - ảnh 1ថ្នាក់ដឹកនាំខេត្ត Quang Ninh ជូនផ្កា និង “អាំងប៉ាវ” ដល់ភ្ញៀវអន្តរជាតិដំបូងគេដែលមកកាន់ខេត្ត Quang Ninh នាព្រឹកថ្ងៃទី១នៃបុណ្យតេត។ (រូបថត៖ VOV)

ក្នុងរយៈពេល ៥ ថ្ងៃដើមដំបូងនៃឆ្នាំថ្មី ឆ្នាំថោះបញ្ចស័ក ២០២៣ (ថ្ងៃទី ២២-២៦ ខែមករា) ខេត្ត Quang Ninh បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៦៦០.០០០លើក។ កន្លែងទេសចរណ៍ល្បីៗ និងតំបន់លេងកម្សាន្តមួយចំនួនក៏បានទទួលភ្ញៀវទេសចរ កើនឡើងពី ៤០-៥០% បើប្រៀបធៀបនឹងធម្មតា។ ឈូងសមុទ្រ Ha Long ទទួលភ្ញៀវទេសចរប្រមាណ ២០.០០០លើក ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១០.៥៥០លើក តំបន់លេងកម្សាន្ត Sun World Ha Long ទទួលភ្ញៀវជិត ៨.០០០ លើក; សារមន្ទីរ Quang Ninh ទទួលភ្ញៀវទេសចរ ៣.៥០០ លើក។

មូលដ្ឋាន​​នានា​ទទួល​ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករក្នុងឱកាសបុណ្យតេត​ប្រពៃណី​ - ảnh 2ការពិព័រណ៍រូបថតនៅអគារ Tram Huong ទីក្រុង Nha Trang។ (រូបថត៖ VOV)

ខេត្ត Khanh Hoa បានទទួលភ្ញៀវស្នាក់នៅចំនួនជាង ១៥០ ពាន់នាក់។ ភ្ញៀវទេសចរមកដល់ Khanh Hoa បានសម្របខ្លួនចូលក្នុងបរិយាកាសពិធីបុណ្យ ចូលរួមកម្មវិធីសិល្បៈជាច្រើននៅទីលាន ២/៤ Nha Trang។ លើសពីនេះទៅទៀត តំបន់ទេសចរណ៍នានាក៏បានរៀបចំសកម្មភាពស្វាគមន៍ឆ្នាំថ្មីដូចជា ការសម្តែងម៉ុងសាយ ជូនអាំងប៉ាវដើមឆ្នាំ កម្មវិធីតន្ត្រី ល្បែងលេងប្រជាប្រីយ៍... ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីលក្ខណៈពិសេសនៃវប្បធម៌វៀតណាម។ លោកស្រី Nguyen Thi Le Thanh ប្រធានមន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា៖ "ខ្សែព្រឹត្តិការណ៍វប្បធម៌ សិល្បៈ ក៏ដូចជាកម្មវិធីជំរុញតម្រូវការរបស់សហគ្រាស យើងខ្ញុំបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋានដែលមានកម្មវិធីស្វាគមន៍និទាឃរដូវថ្មី បានបង្កើតឡើងប្រតិផលទូរគមនាគមន៍  ដោយជំរុញ និងផ្សព្វផ្សាយអំពីរូបភាពទេសចរណ៍ Nha Trang – Khanh Hoa ដល់មិត្តភក្តិក្នុងស្រុក ក៏ដូចជាអន្តរជាតិ។ តាមនោះ ទាក់ទាញភ្ញៀវទេសចរក្នុងនិទាឃរដូវឆ្នាំ ២០២៣”។

មូលដ្ឋាន​​នានា​ទទួល​ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករក្នុងឱកាសបុណ្យតេត​ប្រពៃណី​ - ảnh 3វិថីបុរាណ Hoa Lu ត្រូវបានជួសជុលឡើងវិញនៅទីក្រុង Ninh Binh បានទាក់ទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២៣។ (រូបថត៖ thanhnien.vn)

នៅខេត្ត Ninh Binh តំបន់ទេសចរណ៍នានាក្នុងខេត្តបានទទួលភ្ញៀវទេសចរជិត ៤០០.០០០លើក ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជិត ៣០.០០០លើក។ ក្នុងឱកាសបុណ្យតេត ភ្ញៀវទេសចរបានប្រមូលផ្តុំគ្នានៅតំបន់ទេសចរនិងទីតាំងលេចធ្លោមួយចំនួនដូចជា៖ តំបន់ទេសចរណ៍ព្រលឹងវត្ត Bai Dinh ; តំបន់ទេសចរណ៍ Trang An ;តំបន់ទេសចរណ៍ Tam Coc - Bich Dong; អតីតរាជធានី Hoa Lu សួនបក្សី Thung Nham, វិហារថ្ម Phat Diem វិថីបុរាណ Hoa Lu ជាដើម។

មូលដ្ឋាន​​នានា​ទទួល​ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករក្នុងឱកាសបុណ្យតេត​ប្រពៃណី​ - ảnh 4វិថីដើរថ្មើរជើង Nguyen Hue តំបន់ផ្លូវផ្កានៃទីក្រុងហូជីមិញបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ (រូបថត៖ VOV)

នៅទីក្រុងហូជីមិញ តំបន់ផ្លូវផ្កា និងផ្លូវសៀវភៅបុណ្យតេតរបស់ទីក្រុងបានទទួលភ្ញៀវទេសចរចំនួន ១,២លាននាក់មកទស្សនា។ ជាមួយតុក្កតាសត្វតំណាងជាង ៧០រូប ដោយមានភាពសម្បូរបែប រចនាទំនើប រួមជាមួយការផ្លាស់ប្តូរជាច្រើនក្នុងផែនការ និងសិល្បៈរចនាមូដ ផ្លូវផ្កាបានក្លាយទៅជាសំណង់វប្បធម៌ និងផលិតផលខាងស្មារតីដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅទីក្រុងហូជីមិញ។ ទន្ទឹមនឹងនេះ ជាមួយនឹងផ្ទៃដីជាង ៤ ដងបើធៀបនឹងឆ្នាំមុន ផ្លូវសៀវភៅបុណ្យតេតឆ្នាំនេះ ក៏ត្រូវបានគេចាត់ទុកថា ជាជោគជ័យនិងអស្ចារ្យបំផុតតាំងពីមុនមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ