លក្ខណៈពិសេសថ្មីជាច្រើននៅក្នុងមហោស្រពភាពយន្តវៀតណាមលើកទី ២០

(VOVWORLD) -ដោយប្រធានបទ "កសាងខឿនឧស្សាហកម្មភាពយន្តទំនើប និងមនុស្សសាស្ត្រ" មហោស្រពឆ្នាំនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា នៅ ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) 
លក្ខណៈពិសេសថ្មីជាច្រើននៅក្នុងមហោស្រពភាពយន្តវៀតណាមលើកទី ២០ - ảnh 1លក្ខណៈពិសេសថ្មីជាច្រើននៅក្នុងមហោស្រពភាពយន្តវៀតណាមលើកទី ២០ (internet) 

ដោយប្រធានបទ "កសាងខឿនឧស្សាហកម្មភាពយន្តទំនើប និងមនុស្សសាស្ត្រ" មហោស្រពឆ្នាំនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា នៅ ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ដោយមានព្រឹត្តិការទាក់ទាញជាច្រើន។ មហោស្រពភាពយន្តវៀតណាមលើកទី ២០ ជាសកម្មភាពធំនៃភាពយន្តវៀតណាម សំដៅលើកតម្កើងវណ្ណកម្មភាពយន្តដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ មានការច្នៃប្រឌិត។ លេចធ្លោគឺជាកម្មវិធីទិដ្ឋភាពទាំងមូល បញ្ចាំងភាពយន្តវៀតណាមសម័យថ្មី សិក្ខាសាលាចំនួន ២ ដោយប្រធានបទ "មហោស្រពភាពយន្តវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍លើវិស័យភាពយន្តជាតិ" និង "មាគ៌ានាំភាពយន្តអាស៊ានទៅពិភពលោក" ជាដើម។ លោកស្រី Ngo Phuong Lan  ប្រធាននាយកដ្ឋានភាពយន្តបានឲ្យដឹងថា៖

“ឆ្នាំនេះ ទន្ទឹមនឹងខ្លឹមសារសំខាន់នៃភាពយន្តវៀតណាមនោះ យើងនឹងបើកទូលាយមហោស្រពភាពយន្ត ពោលគឺនៅក្នុងក្របខ័ណ្ឌនេះមានពានរង្វាន់ភាពយន្ត។ យើងនឹងអញ្ជើញគណៈមេប្រយោគដែលមិនស្ថិតនៅតំបន់អាស៊ានឡើយ និងដាក់ពិន្ទុសម្រាប់ភាពយន្តសំខាន់នៃបណ្ដាប្រទេសអាស៊ាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ