លើកតម្កើងផលិតផល បច្ចេកវិទ្យាបម្លាស់ប្តូរឌីជីថលវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែមីនានៅទីក្រុងហាណូយ សមាគមប្រព័ន្ធផ្សព្វផ្សាយឌីជីថលវៀតណាម (VDCA) បានបំផុសកម្មវិធីបោះឆ្នោតជ្រើសតាំងពានរង្វាន់ "បម្លាស់ប្ដូរឌីជីថលវៀតណាម - Vietnam Digital Awards" ឆ្នាំ ២០២១ (VDA 2021) ។ 
លើកតម្កើងផលិតផល បច្ចេកវិទ្យាបម្លាស់ប្តូរឌីជីថលវៀតណាម - ảnh 1សមាគមប្រព័ន្ធផ្សព្វផ្សាយឌីជីថលវៀតណាម (VDCA) ប្រគល់រង្វាន់“ Vietnam Digital Awards” ក្នុងឆ្នាំ ២០២១ (VDA 2021)  

ពានរង្វាន់នេះមានគោលបំណងលើកតម្កើងសមិទ្ធិផលនៃការផ្លាស់ប្តូរឌីជីថល ឆ្នើមរបស់បុគ្គលអង្គភាពអាជីវកម្ម អង្គភាពអាជីព ស្ថាប័នរដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ការផ្លាស់ប្តូរឌីជីថលជាតិ។ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Huy Dung បានឲ្យដឹងថា៖ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានកំណត់ថា  ឆ្នាំ ២០២១ គឺជាឆ្នាំដែលត្រូវស្វែងរក និងចាប់ផ្ដើមដោះស្រាយបញ្ហាប្រឈមរបស់វៀតណាមតាមរយៈបច្ចេកវិទ្យាឌីជីថល។ ដូច្នេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានអំពាវនាវ ឲ្យ ក្រសួង ស្ថាប័ន ខេត្ត ក្រុង សមាគម សម្ព័ន្ធសមាគម សហគ្រាស និងសង្គមចូលរួមធ្វើសកម្មភាព ដើម្បីរួមគ្នាជំរុញខ្លាំង ការផ្លាស់ប្តូរឌីជីថលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ