វៀតណាមកសាងបរិយាកាសហិរញ្ញវត្ថុឲ្យបានងាយស្រួលដើម្បីជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច

វៀតណាមកសាងបរិយាកាសហិរញ្ញវត្ថុឲ្យបានងាយស្រួលដើម្បីជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
បណ្ដាតំណាងចូលរួមពិភាក្សានៅសន្និសីទនេះ (រូបថត៖baomoi.com)

(VOVworld) - នាព្រឹកថ្ងៃទី២១ មិនា នៅរដ្ឋធានីហាណូយ ធនាគារជាតិវៀត
ណាមសហការជាមួយមូលនិធិ Ciy មូលនិធិដើម្បីសហប្រតិបតិ្តការអភិវឌ្ឍន៍រៀបចំ
សន្និសីទហិរញ្ញវត្ថុតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៧។ក្រោមប្រធានបទ “ជំរុញ
ហិរញ្ញវត្ថុទូលំទូលាយក្នុងសម័យឌីជីថល” នោះសន្និសីទបានលើកឡើង ឱកាស
និងការសាកល្បងរបស់យន្តការហិរញ្ញវត្ថុទូលំទូលាយនៅពេលអនាគត។ថ្លែងមតិ
នៅទីនេះ ទេសាភិបាលរងធនាគារជាតិវៀតណាមលោកស្រី Nguyen Thi Hong
ចាត់ទុកថា នាបច្ចុប្បន្នវៀតណាមមានប្រជាជនប្រមាណ៦០លាននាក់ ដែលរស់
នៅតំបន់ជនបទ ហើយស្រូបយក៥២%នៃកម្លាំងពលករនៃសង្គមទាំងមូល។នេះ
ជាក្រុមមុខសញ្ញាដែលត្រូវការជួយឧបត្ថម្ភ ជាពិសេសតាមរយៈ យន្តការហិរញ្ញវត្ថុ
ទូលំទូលាយ។
“ក្នុងដំណើរការកសាងយុទ្ធសាស្ត្រជាតិស្ដីអំពីហិរញ្ញវត្ថុទូលំទូលាយ វៀត
ណាមយកចិត្តទុកដាក់ពិសេសដល់មុខសញ្ញាដូចជា៖នារី កសិករសហគ្រាស
ខ្នាតតូច និងមធ្យម ក៏ដូចជាសមត្ថភាពទាក់ទងហិរញ្ញវត្ថុរបស់មុខសញ្ញាទាំងនេះ
ផងដែរ។ នាពេលខាងមុខរដ្ឋាភិបាលនឹងផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភ
ក្រុមមុខសញ្ញានេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ